អុញនុះ! អ្នកគាំទ្រ ឱក សុគន្ធកញ្ញា ផ្ទុះការសង្ស័យថានាងមានផ្ទៃពោះកូនទី២

777

ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ជាជីវិតគូដែលមនុស្សគ្រប់គ្នា តែងប្រា​ថ្នាចង់បាន ព្រោះថា ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញសេចក្ដីស្រលាញ់ និងភាពកក់​ក្ដៅក្នុងគ្រួសារឲ្យគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម ទោះបី​ជារវល់​ការងាររៀងៗ​​ខ្លួនច្រើនក៏​ដោយ​​ក៏​ពួកគេ មិនដែលភ្លេចបង្ហាញឲ្យ​មហាជនបានឃើញរាល់​សកម្មភាពរបស់​នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​បើ​មើល​​តាមរយៈរូបភាព​ប៉ុន្មាន​សន្លឹក​នេះ​ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា មានពោះខ្ទាតធំប្លែកទោះ​បីនាងលេងស្ទីលពាក់អាវបែបរលុងៗ​ដែលគេ​សង្ស័យថា នាងអាចនឹងពពោះកូនទីពីរ ។ ពេលនេះដែរកូនប្រុសទីមួយ អូនឆលីមានវ័យជាង ៧ ខែហើយដែរ ។

កន្លងមក ឱក សុគន្ធកញ្ញា ធ្លាប់លើកឡើងថានាងចង់បានកូនច្រើន ដូនេះបើតាមវ័យ​តារាចម្រៀង ឱក សុគន្ធកញ្ញា អាចនឹងសម្រុកយកកូនទីពីរក៏ថាបាន ។ថ្វីដ្បិតមានស្វាមី និង កូនក៏ ពិតមែន ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រពីសំណាក់យុវវ័យ ក្រោយ​ពីនាង​វិល​ចូល​សិល្បៈវិញ ។

ក្នុងនោះ ឱក សុគន្ធកញ្ញា កាន់តែក្តោបបានការងារថ្មីៗជាច្រើនដែលមានទាំងចម្រៀង និង ការថតស្ប៉តពាណិ ជ្ជកម្មជាបន្តបន្ទាប់ ។បើនិយាយពីការលេងស្ទីលតែង​ខ្លួនរបស់នាងវិញ​ក៏កាលីប​និង ទាន់សម័យផងដែរ ។

ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រសរសើរថាជាតារាដែលជោគជ័យទាំងព្រមមិនថាការងារ និង ស្នេហា ។ ជាក់ស្តែងស្វាមីរបស់នាងលោក អ៊ឹង សុខលី តែងតែលើកទឹកចិត្តដល់រូបនាង​នៅពេលមានបញ្ហានានាកើតឡើង ៕

អត្ថបទ៖ សុភា ដានេត