Chompoo Araya ស្រែកទ្រហ៊ោយំខ្លាំងៗមិនខ្វល់ពីអ្វីទាំងអស់ ដល់ថ្នាក់ធ្វើឲ្យមហាជនភ័យ​ស្លន់ស្លោតែម្ដង

3965

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​​កំពូល​តារាសម្ដែង​​ថៃ​អ្នកនាង Chompoo Araya ស្រែក​ទ្រហោរយំ​ខ្លាំង​​កាល​ពី​ពេល​ថ្មីៗ​ ធ្វើ​ឲ្យ​មហាជន​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ផ្ទាល់​ភ័យ​ស្លន់ស្លោ​តែម្ដង។

មូល​ហេតុ​ដែល​ Chompoo ស្រែកយំ​ខ្លាំង​ៗ​នេះ​ដែរ​ដោយ​សារ​តែ​មិត្តភ័ក្ដិ​ជា​ទី​ស្រឡាញ់​​បាន​ទិញ​កាដូ​ជូន​នាង ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ​៣៩ ឆ្នាំ​។ គ្រាន់​តែ​នាង បើក​ឃើញ​កាដូ​ដែល​ Ploy Chavaporn ទិញ​ឲ្យ​ភ្លាម​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​កូន​ពីរ​រូប​នេះ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេក​ក៏​ស្រែកទ្រហ៊ោ​យំ​ដោយ​គ្មាន​ខ្វល់​ពី​អ្វី​ទាំងអស់។

ចំពោះ​ហេតុ​ផល​មួយ​ទៀត​ដែល​ធ្វើឲ្យនាងយំខ្លាំងដល់​ថ្នាក់នេះ​ ព្រោះតែមិត្តដ៏ល្អ​ បាន​រៀបចំកា​ដូ​យ៉ាងពិសេសសម្រាប់នាង ដែលនៅក្នុងនោះ គឺជាកម្រងរូបភាព កូនភ្លោះ​ទាំងពីររបស់ Chompoo ដែលបានថតកូនប្រុសទាំងពីរនាក់នេះ ដោយខ្លួនឯង​ មិនត្រឹមតែ​ប៉ុណ្ណោះ ថែមទាំងបានរៀបចំដាក់ជាអាល់ប៊ុមរូបថតយ៉ាងប្រណិត​យកមកឲ្យនាង ទៀតផង៕