ខាត់ សុឃីម បង្ហោះសារមួយដោយភ្ជាប់ជាមួយរូបថតអ្នកម្តាយ១សន្លឹក ឃើញហើយរជួលចិត្ត

261

លោកលាវ ខាត់ដែលជាឳពុក របស់តារាចម្រៀង ខាត់ សុឃីម បានទទួលមរណភាពកាល​ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិពង្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។

អ្វីដែលកាន់តែខ្លោចចិត្តនោះ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍មួយ ដែលលាយឡំជាមួយទឹកភ្នែកថា «កូនទាំង៩នាក់ អត់មានអ្នកណា​នៅទាន់ដង្ហើម​គាត់ទេ សូម្បីតែប្រពន្ធគាត់ ហេីយខាត់ សុឃីមបានបន្តទៀតថា មុននឹងគាត់​ស្លាប់មិនដឹងគាត់វេទនាយ៉ាងម៉េចទេ»។

ក្រោយពីការធ្វេីពិធីបុណ្យខួបប្រាំពីរថ្ងៃ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០រួចរាល់ហើយ​នោះ ស្រាប់តែម្សិលមិញនេះ ឃើញ​អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតអ្នកម្តាយមួយ សន្លឹក ព្រមទាំងភ្ជាប់សារដ៏ក្តុកក្តួលថា” អស់ពុកទៅ នៅម្តាយ នាំគាត់មកលំហែ “។ សារមួយ​នេះ​ធ្វើ​ឲ្យ​អ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសបុក ឃើញ​ហើយ​រំជួលចិត្ត នឹកអាណិត​ស្រណោះដល់អ្នកម្តាយខាត់ សុឃីម និងក្រុមគ្រួសាររបស់អ្នកនាង៕

អត្ថបទ៖ ថន មេសា