
ស្ងាត់បានតែបន្តិច តារា Tik Tok សុខា នៅល្ងាចមិញនេះ បានបង្កជាការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយក្នុងនោះតារាTik Tokខាងលើបាន ទៅលុតជង្គង់សុំទោសលោក អ៊ឹម ជីវ៉ា នៅក្នុងហាងមួយកន្លែង ដោយនាងព្រមទទួលស្គាល់កំហុសគ្រប់យ៉ាង ដែលហ៊ានប្រមាថមើលងាយដល់លោក អ៊ឹម ជីវ៉ា សពគ្រប់ ។
ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានប្រាប់ថា ចាំតាំងពីនាង ជេរប្រមាថមើលងាយខ្ញុំគឺ សុខា គ្មានអ្នកហៅ Liveទេ សូម្បីតែបាយក៏គ្មានហូបផង ដោយក្តីអាណិតលោក អ៊ឹម ជីវ៉ា ក៏បានឲ្យលុយទៅ សុខា ចំនួន១០ម៉ឺនរៀលផងដែរ។
ក្រោយឃើញបែបនេះតារាហ្វេសបុក កាកា បានផ្ទុះប្រតិកម្មទៅលោក អ៊ឹម ជីវ៉ាថា៖ ” បង អ៊ឹម ជីវ៉ា ជីវ៉ា ខ្ញុំសុំបងបានទេ? ឈប់ផុសរឿងគាត់ទៀតទៅ បើបងធ្វើអំពើល្អបងធ្វើទៅ ប៉ុន្តែសុំកុំផុសរឿងគាត់ទៀត ឃើញតែគេជេរគ្មានប្រយោជន៍អីទេ អំពើល្អរបស់បងធ្វើក្នុងចិត្តទៅ បើចង់ជួយគាត់គួរយកគាត់ទៅព្យាបាល ព្រោះឥឡូវគាត់មិនមានសមត្ថភាពក្នុងការខិតខំឬការយល់ដឹង ក្នុងប្រភេទការងារដែលយើងធ្វើទេ។
រូបភាពសំពះនេះលើសហើយដែលបងហ៊ានយកមកផុស រឿងនេះគួរតែបញ្ចប់ ខ្ញុំមិនចង់ចាប់ផ្ដើមខ្វះការគោរពទេ ខ្ញុំនិយាយអស់ត្រង់ប៉ុណ្ណឹងហើយ សង្ឃឹមថាបងនឹងយល់ “។ ក្រោយឃើញប្រតិកម្មរបស់តារាហ្វេសបុកខាងលើ មានមហាជនជាច្រើនគាំទ្រយ៉ាងខ្លាំង ចំពោះការលើកឡើងខាងលើនេះ ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ