ប្រុសៗសុទ្ធតែអ៊ីចឹងមែនទេ លួចមានស្រី ដល់ប្រពន្ធតាមទាន់ប្រាប់ថាម្នាក់ហ្នឹងកូនចៅទេ

67

ប្រុសៗទូទៅសុទ្ធតែចឹងមែនទេ លួចមានស្រីខាងក្រៅ ដល់ពេលប្រពន្ធតាមទាន់ប្រាប់ថា​ម្នាក់​ស្រី​ហ្នឹង​ជា​កូនចៅ។ជាក់ស្តែងមមាន គណនីហ្វេសបុក ស៊ុយ រតនា ដែលគេស្គាល់ថា​ជាប្រពន្ធដើម បានបង្ហោះរូបភាពអមជាមួយសារដ៏ឈឺចាប់ថា៖“ ការពិតគ្រប់យ៉ាងបាន​បញ្ចាប់អស់ហើយ ខ្ញុំគ្រាន់តែសោកស្ដាយ ដែលគិតខុសគ គិតថាបែកការ​គ្នារបស់ពួកយើង ព្រោះមិនយល់ចិត្តគ្នាពិតមែន តែថ្ងៃនេះគ្រប់យ៉ាងបានបង្ហាញយ៉ាងច្បាស់ ហេតុអីអ្នក​ទាំងពីរកុហកខ្ញុំ ហេតុអ្វីពាក់ស្នែងឲ្យខ្ញុំយូរម៉េស គ្រប់ពេលដែលខ្ញុំសួរ អ្នកតែងប្រាប់ថា មេនិងកូនចៅ កុំគិតច្រើនអី”។

នារី ខាងលើបានបន្ថែមទៀតថា៖“ ខ្ញុំមិនខឹងទេបើប្រាប់ត្រង់ៗថាឈប់ស្រឡាញ់ខ្ញុំ តែអ្នកពូកែសម្តែងណាស់ អ្នកធ្វើដូចស្រឡាញ់ខ្ញុំណាស់ អ្នកសុំលែងលះ​ព្រោះហេតុផល​មិនយល់​ចិត្តគ្នា ចង់ឲ្យខ្ញុំបានជួបមនុស្សល្អជាងអ្នក ចុះហេតុអីលឿនម៉េស បើមនុស្សស្រីម្នាក់​នោះ​មិនមែនជានាង ខ្ញុំក៏មិនខូចចិត្តខ្លាំងបែបនេះដែរ។

ចុងក្រោយ ជូនពរអ្នកទាំងពីរស្រឡាញ់គ្នារហូតណា។ ក្រោយឃើញការផុសបែបនេះ មានមហាជនជាច្រើនចូលទៅខមមិន លើកទឹកចិត្តដល់នារីខាងលើ ឲ្យខិតខំតស៊ូបន្ត ជាពិសេសមើលថែកូនឲ្យបានល្អ ហើយគិតថាយើងនឹងគេអស់និស្ស័យជាមួយគេទៅចុះ៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ