អាណិតខ្លាំងពេក សម្តេចក្រឡាហោមស ខេង បានឧបត្ថម្ភថវិកា ៣០០០ដុល្លារដល់​តារាចម្រៀង សួស សងវាចា និងតារាកំប្លែងនាយក្ដឹប

179

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងជើងចាស់ ល្បីឈ្មោះម្នាក់គឺលោក សួស សងវាចា។ បច្ចុប្បន្នគឺលោកមានវ័យ ៥៤ឆ្នាំ កំពុងមាន​ជំងឺលើស​ឈាម និងជំងឺទឹកនោមផ្អែម ដោយលោកសម្រាក​ព្យាល​នៅគេហដ្ឋានស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មួយ​វិញ​ទៀត​ លោក ក៏មិនអាចបន្តអាជីពរបស់ខ្លួនឡើយ ដោយសារតែជំងឺ។

ចំណែកឯតារាកំប្លែង នាយក្តិប វិញក៏កំពុងតែមានជំងឺប្រចាំកាយហើយលោក​ក៏បានធ្លាក់ខ្លួនឈឺជាយូរណាស់មកហើយ ដោយលោកបាន​បាត់បង់សមត្ថភាព​រកប្រាក់ទាំងស្រុង ធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់តារាកំប្លែងជើងចាស់រូបនេះ ជួបការលំបាកយ៉ាងខ្លាំង។

ដោយក្តីអាណិតជាពន់ពេកសម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកា ដល់តារាចម្រៀងជើងចាស់រូបនេះ ចំនួន ២០០០ដុល្លារ និង តារាកំប្លែងនាយក្តិប ចំនួន១០០០ដុល្លារ។

បើ​តាម​លោក ហេង ឡុង បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា ៖ “សូមគោរពថ្លែង​អំណរគុណ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ដល់សិល្បករ ដែលបាត់បង់សមត្ថភាព លោក សួស សងវាចា ចំនួន ២០០០ដុល្លារ និង នាយក្តិប ចំនួន ១០០០ដុល្លារ តាមរយៈ នាយក្រឹម។ សូមទេវតា និងវត្ថុសក្ត័សិទ្ធ ក្នុងលោក តាមជួយ​ថែរក្សា សម្ដេច បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ប្រកបដោយ​​ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕

 

អត្ថបទ៖ ថន មេសា