
មិនឲ្យច្រលំគេគ្រប់ពេលទៅចូលរួមកម្មវិធីតូចធំរបស់អ្នកសិល្បៈម្ដងៗ ម៉ាដាម កល តែងតែរិះរកម៉ូដសក់ និងស្ទីលតុបតែងខ្លួនឲ្យប្លែកខុសពីគេតែម្ដង បើមិនប្លែកមិនខ្ចីទៅជាដាច់ខាត។
គ្រប់ការច្នៃប្រឌិតម៉ូដសក់ប្លែករាល់ដងពេលទៅចូលរួមកម្មវិធីគឺជាគំនិតរបស់តារាសម្ដែងភេទទី៣រូបនេះទាំងអស់។ ដោយសារតែឃើញ ម៉ាដាម កល ពូកែលេងម៉ូដសក់ប្លែកភ្នែកនេះហើយទើបធ្វើឲ្យបណ្ដាផលិតកម្មតូចធំចាប់អារម្មណ៍នាង ទាក់ទងទៅថតMV ជាបន្តបន្ទាប់ត្រៀមសម្រាប់ទុកចូលឆ្នាំខ្មែរនាពេលខាងមុខ។
ម៉ាដាម កល ថា៖” នៅពេលគាត់ហៅខ្ញុំឲ្យថត MV ម្ដងៗពួកគាត់តែងតែប្រាប់ខ្ញុំថា មានម៉ូដអ្វីថ្មីប្លែកដាក់ឲ្យអស់មក ព្រោះម៉ូដសក់ប្អូនមួយៗមានការទាក់ទាញ និងចាប់អារម្មណ៍ពីពុកម៉ែបងប្អូនណាស់ មើលទៅកំប្លែងគួរឲ្យស្រឡាញ់”។