អាណិតណាស់ Love Riya ផ្ទុះការរិះគន់ពីមហាជនឥតល្ហែ ឥឡូវកូនស្រី ទែនទែន ចូលពេទ្យសង្គ្រោះបន្ទាន់ទៀតដោយសារជំងឺ២ប្រភេទ

718

ទស្សនិកជនបានជ្រាបរួចមកហើយថាអ្នកលក់ឡេដ៏ល្បីម្នាក់ ឈ្មោះ Love Riya បានចូលរោងការជាផ្លូវការជាមួយលោកហេន ឌ្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

ក្រោយមក អ្នកទាំងពីរក៏បានទទួលបានចំណងដៃពិសេសមួយ គឺកូនស្រីដ៏គួរឲ្យ​ស្រឡាញ់​ម្នាក់ឈ្មោះ ទែនៗ។ អ្វីដែលធ្វើឲ្យ​អ្នកប្រើប្រាស់​ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងន្ទាប់​ឃើញអ្នកទាំងពីរ បានលែងលះគ្នា ដោយសារ​តែរស់នៅមិន​ចុះ​សម្រុង​នឹងគ្នា។

ចំណែកឯថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ម្សិលមិញនេះ Love Riya បានបង្ហោះរូបភាពដ៏គួរ​ឲ្យអាណិតប៉ុន្មានសន្លឹកដែលបង្ហាញថាអូនទែនៗ កំពុងសម្រាកនៅឯមន្ទីរពេទ្យ។

អ្នកម្ដាយ​សាច់​សខ្ចី​រូប​នេះ​បាន​បន្ថែមថា៖” “អ៊ុពូមីង ជូនពរអូនទែនៗម្នាក់មួយមក អូនទែនៗ ឈឺហើយ រលាកបំពង់ក និង ទឹកនោមមានមេរោគ កំពុងសំរាកព្យាបាល​នៅមន្ទីពេទ្យរ៉ូយ៉ាល់​ភ្នំពេញ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗគ្រប់គ្នាចូលទៅខមិនបង្ហាញពីក្តីអាណិតយ៉ាងខ្លាំង ដល់ ទែនៗ ព្រមទាំងជូនពរឲ្យឆាប់ជាផងដែរ៕

អត្ថបទ៖ ថន មេសា