លឿនដូចកាំជ្រួចទើបរៀបការថ្ងៃមុនសោះឥឡូវ តូតា មានផ្ទៃពោះកូនដំបូងបាត់ធ្វើឲ្យស្វាមី​ញញឹមបិទមាត់មិនជិត

1841

តារាសម្តែងល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ​​សាង​ជីវិត​គ្រួសារ​មួយ​ជាកោសិកា​នៃសង្គម។ ​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ក្រោយ​រៀបការ​រួច​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ឥឡូវ​ តូតា មាន​ផ្ទៃពោះ​កូន​ដំបូង​​ហើយ​ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ស្វាមី​នាង ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ ដោយ​សាច់ញាតិ​ទាំងសងខាង​ចូល​រួម​អបអរ​ផងដែរ។

​ចំពោះរូបថតដែលរូបនាង​ទើបតែបង្ហោះ កាលពីប៉ុន្មាននាទីមុននេះ បានឲ្យឃើញថា ពោះរបស់តូតា ក៏ធំខ្លាំងដែរ តែមិនមានអ្នកណាបានដឹងនោះទេ ដោយសារតែ រូបនាង តែងតែពាក់អាវរលុងៗ ទើបធ្វើឲ្យគ្រប់គ្នា មិនចាប់អារម្មណ៍ ហើយណាមួយ មិនមែននាង ចង់លាក់លៀមទេ តែរូបនាង ចង់Surprise មហាជនច្រើនជាង៕

អត្ថបទ៖ សុភា ដានេត