ល្បីថានាយ ចឺម និង អូនហ្វា ជិតចូលរោងការឆាប់ៗ ក្រោយចាស់ទុំទាំងសងខាងដឹងឮ

1737

ក្រោយ​ចាស់​ទុំ​ដឹង​ឮទាំងសងខាង​ពេល​នេះ​ល្បី​ថា​​តារាចម្រៀង​ផលិតកម្ម​សាន់ដេនាយ ចឺម ត្រៀម​ដឹកដៃ​តារាបង្ហាញ​ម៉ូដ​ និង​សម្ដែង​កញ្ញា គៀត បេឡា ហៅ​​ អូន​ហ្វា ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​រងចាំ​តែ​ពេលវេលា​ល្អ​មក​ដល់​តែប៉ុណ្ណោះ។

បើ​តាម​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ស្រឡាញ់​មើល​ចិត្ត​ថ្លើម​គ្នា​អស់​មួយ​រយៈ​រួច​មក​​ប្រហែល​ជា​ឆ្នាំ​ក្រោយដើម​ឆ្នាំ​២០២១ នាយ ចឺម និង អូនហ្វា ចូល​រោងការ​ហើយ​​ ព្រោះ​ចាស់​ទុំទាំង​សងខាង​មិន​ចង់​ទុក​យូរ​តទៅទៀត បើបាន​រៀបការ​កាន់​តែ​ឆាប់​កាន់​តែល្អ។

មួយ​វិញ​ទៀត​សូម្បីតែថ្ងៃឡើងគេហដ្ឋានរបស់នាយ ចឺម អូន​ហ្វា មក​ចូលរួម​ដែរ​តែមិនមែន​ចូលរួម​បែបភ្ញៀវកិត្តិយសធម្មតានោះទេ គឺនាង បង្ហាញឲ្យគ្រប់គ្នាបានដឹងថា​ រូបនាង ក៏ជាសមាជិកគ្រួសារមួយ របស់នាយចឺមផងដែរ ហើយក៏កាន់តែគ្រប់គ្នា រឹតតែឃើញច្បាស់​នឹងភ្នែកថា ស្នេហារបស់ពួកគេ មិនមែនជាស្នេហាកូនក្មេងនោះទេ ដោយចាស់ទុំគ្រប់គ្នា​បានដឹង។

 

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃ ពួកគេ ក៏បានទទួលទានអាហារជុំគ្នា ជាមួយនឹងគ្រួសារ ដែលកាន់តែធ្វើឲ្យចំណងស្នេហា របស់ពួកគេ រឹតតែច្បាស់លាស់ បើទោះបីជាកន្លងមក នាយចឺម ជាប្រុសព្រានហើយក៏ធ្លាប់មានរឿងព្រោះតែស្នេហាប៉ះរបស់គេក៏ដោយ។

ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ មិនបានធ្វើឲ្យ អូនហ្វា ដកជើងចេញ​ហើយប្រែចិត្ត ចេញពី នាយចឺម​នោះទេគឺកាន់តែស្រលាញ់ និងស្និទ្ធស្នាលមានពេលវេលាផ្អែមល្ហែម ជាមួយនឹងគ្នាលើស​ដើម។

យ៉ាងណាមិញ គេក៏ចង់ឃើញ រោងការរបស់ពួកគេ ថានឹងរៀបចំ ថ្ងៃពិសេសនៅពេលណា ព្រោះថាដំណាក់កាលរបស់ពួកគេ ក៏ឈានដល់ចាស់ទុំហើយដែរ ដូច្នេះវាមិនពិបាកក្នុងការ រៀបការនោះទេ តែមិនដឹងថា សាមីខ្លួន ចង់រៀបការ សាងជីវិតគ្រួសារ នៅអាយុប៉ុន្មាននោះទេ។

ជុំវិញ​ការ​លើកឡើង​ខាង​លើ​នេះ នាយ ចឺម និង អូនហ្វា មិន​អាច​ទាក់ទង​សុំការ​បកស្រាយ​បញ្ជក់បន្ថែមបានទេ៕

 

អត្ថបទ៖ សុភា ដានេត