មានអ្វីពាក់ព័ន្ធគ្នាបានជាបុគ្គល២រូបនេះដឹងរឿង ម៉ែរួយ និងក្រុមហ៊ុន Rouy infinity ច្រើនម្ល៉េះ

11498

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ ម៉ែរួយ អគ្គនាយិកា​ក្រុម​ហ៊ុន Rouy Infinity Co.,td បាន​បង្ហោះ​សារ​នៅ​មុន​នេះ​បន្ដិច​ថា​ បើ​ចង់​ដឹង​ច្បាស់​រឿង​រ៉ាវ​មួយ​ចំនួន​ពាក់​ព័ន្ធ​ជាមួយ​លោក​ស្រី និង​ក្រុម​ហ៊ុននោះ​អាច​ខល​សួរ​បុគ្គល​ពី​រូប​នេះ​បាន​ដែល​​មក​ពី​ក្រុម​ហ៊ុនមេធាវី​ អេជ អេន អេស ។

ម៉ែរួយ បាន​បង្ហោះ​សារ​ថា៖” សួរស្ដី​បងប្អូន​ទាំង​អស់​គ្នា​ ប្រសិន​បើ​មាន​ចម្ងល់​ផ្សេងៗ​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​អំពី​នាង​ខ្ញុំ​គ្រូ រួយ និង​ក្រុម​ហ៊ុន​ Rouy Infinity Co.,td អាច​សួរ​ និង​ខល​មក​មេធាវី​នាង​ខ្ញុំ​ផ្ទាល់​បាន​ចាស​អរគុណ​ច្រើន”។

គ្រាន់​តែ​ឃើញ ម៉ែរួយ បង្ហោះ​រូប​ថត​៣​​សន្លឹក​​​ជាមួយ​ពាក្យ​ពេចន៍​ខាង​លើ​រួច​មក​​ភ្លាមៗ​នោះ​​បានធ្វើ​​ឲ្យ​អ្នក​ហ្វេនៗ​ និង​តំណាង​ចែក​ចាយ​​ចូល​មក​ខមមិន​ និង​ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​នាក់​ ឯណោះ។

មេធាវី​របស់​ ម៉ែរួយ ទាំង​ពី​រូប​ដែល​ដឹង​រឿង​ច្បាស់​ពាក់ព័ន្ធ​ជាមួយ​គ្រូរួយ និង​ក្រុម​ហ៊ុន Rouy Infinity Co.,td រួម​មាន​អ្នកនាង សាយ ស្រីច័ន្ទ និង​លោក ព្រុំ សុវណ្ណារ៉ា អ្នក​ទាំងពី​គឺ​មក​ពី​ក្រុម​ហ៊ុន​មេធាវី អេជ អេន អេស៕