លោកតាអាយុ ១១១ឆ្នាំ ជាប់ឈ្មោះជាបុរសវ័យចាស់ជាងគេលើពិភពលោក បានទទួលមរណភាពហើយ

45

លោកតា​​ Dumitru Comanescu ដែល​មានអាយុ ១១១ឆ្នាំ និង៨ខែ ទើបបានទទួលមរណភាព​ហើយ​កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ក្រោយជាប់ឈ្មោះជាបុរសវ័យចាស់ជាងគេនៅលើពិភពលោក។

លោកតា Comanescu កើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩០៦ នៅភូមិមួយស្ថិតក្នុងសង្កាត់ Provița de Jos ភាគខាងត្បូងនៃប្រទេសរ៉ូម៉ានី។ លោកតាត្រូវបានគេតែងតាំងជាបុរសវ័យចំណាស់ជាងគេបំផុតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។

បន្ទាប់ពីអតីតបុរសវ័យចាស់ជាងគេ គឺជាជនជាតិអង់គ្លេសឈ្មោះ OAP Bob Weighton ដែលបានទទួលមរណភាពនៅអាយុ ១១២ឆ្នាំ។ តែយ៉ាងណាមិញ លោកតា Comanescu ក៏បានចែកឋាន កាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះផងដែរ ខណៈមូលហេតុមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕