មិនខ្វល់ឪពុកបង្កើតបង្ហោះសារថា ខ្លួនមិនស្គាល់ឪ ឱក សុគន្ធកញ្ញា និងស្វាមីនាំកូនប្រុសដើរ​លេងយ៉ាងរំភើយ

155

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ​​បន្ទាប់​ពី​បុរស​ម្នាក់​មាន​​ហ្វេសប៊ុក​ឈ្មោះ​ Aok Bony ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ឪពុក​បង្កើត​ ឱក សុគន្ធកញ្ញា នោះ​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ថា៖”ទោះបី​ជា​កូន​មិន​ស្គាល់​ឪ ក៏​ឪនៅ​តែ​ចាំ​ឈ្មោះ​កូន​ដែរ ព្រោះ​ឪជាអ្នក​ដាក់​ឈ្មោះ​ឲ្យកូន”។

ទោះបី​ជា​ ឪពុក​បង្កើត​​បង្ហោះ​សារ​ថា​ខ្លួន​មិន​ស្គាល់​ឪក្ដីក៏​កំពូល​តារាចម្រៀង​​ ឱក សុគន្ធកញ្ញា  មិន​បាន​ខ្វល់ខ្វល់​ឡើយ ដោយ​នាង​ គ្រាន់​តែ​ឆ្លើយ​តប​ជាមួយ​អ្នក​ការសែតយ៉ាង​ខ្លី​​ថា ហេតុ​អ្វី​យូរ​ហើយ​លោក​ឪពុក​​អ្នក​នាង មិន​បង្ហោះសារ​បែប​នេះ មក​បង្ហោះ​​អី​នៅ​​ពេល​នេះ​តើ​ចង់​បាន​ន័យ​ថា​យ៉ាង​ម៉េច។

ក្រោយ​ពី​ឆ្លើយ​តប​យ៉ាង​ខ្លី​ជាមួយ​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​យ៉ាង​ខ្លី ឱក សុគន្ធកញ្ញា និង​ស្វាមី​មិន​បាន​ខ្វាយខ្វល់​ឈឺក្បាល​អ្វី​ឡើយ​ផ្ទុយ​ទៅវិញ​អ្នក​ទាំង​ពីរ​ថែម​ទាំង​នាំ កូន​ប្រុស​ជា​ទី​ស្រឡាញ់​ស្មើជីវិត​ទៅ​ដើរ​លេង​លំហែរ​កាយ​យ៉ាង​សប្បាយ​រីករាយ​នៅ​ទឹកដី​អង្គរ។

ក្នុង​ដំណើរ​កម្សាន្ត​ជាលក្ខណៈ​គ្រួសារ​នេះ​ដែរ​មើល​ទៅ​​តារាចម្រៀង ឱក សុគន្ធកញ្ញា ពិត​ជាមាន​សុភមង្គលខ្លាំង​ណាស់​ព្រោះ​នាង ត្រូវបាន​លោក​ អ៊ឹង សុខលី ស្រឡាញ់​ថ្នាក់ថ្នម​​​មើល​ថែ​​យក​ចិត្ត​​ទុក​ដាក់​លើ​នាង​គ្រប់​បែប​យ៉ាង​​ទាំង​អស់ រហូត​ធ្វើ​ឲ្យ​តារាចម្រៀង​ក្នុង​មួយ​ចំនួន​លួច​ច្រណែន​គួស្វាមី​ភរិយា​មួយគូនេះ៕

អត្ថបទ៖ ដូមីនិច