ស្អាតឆ្លាតចិត្តបុណ្យជួយការងារសង្គម និងពូកែរកស៊ីដូច ម៉ែរួយ រកឯណាបានសម័យឥឡូវ

646

ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់ស្អាត​ដូច​តួឯក​កុន​ហើយ​នោះ ម៉ែរួយ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជាម្ចាស់​ក្រុមហ៊ុន Rouy Infinity នោះ​​បាន​ចាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ការងារ​សប្បុរសធម៌​​​មិន​ក្រោម​២០ម៉ឺន​ដុល្លារ​អាមេរិកនោះទេ។

ក្រៅពីបង្ហាញ​វត្តមាន​យ៉ាង​សកម្មជាមួយ​ការងារសប្បុរស​ជួយ​កុមារកំព្រា ចាស់​ជរា​ទុគតជន​ មន្ទីរពេទ្យ​សាលារៀន និងកិច្ចការងារសង្គម​មួយ​ចំនួន​ទៀត ម៉ែរួយ ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​ស្រ្ដី​ម្នាក់​ដែល​ជោគ​ជ័យខ្លាំង​ជាមួយ​អាជីវកម្មអន​ឡាន​​​ ដោយ​ទទួល​បាន​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១ខែៗ​​។

ភាព​ជោគជ័យ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែកធ្វើ​​​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ស្គាល់​ ម៉ែរួយ នេះ​គឺ​បាន​មក​ដោយ​សារ​ការ​ខិតខំ​​ប្រឹង​ប្រែង​​​តស៊ូ​ជម្នះ​រាល់​គ្រប់​ឧបសគ្គ​​មិន​ដែល​រាថយ​ និង​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់។ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ផ្លាស់​ប្ដូរ​នោះ​ទេ ម៉ែរួយ បាន​ជួយ​ឲ្យ​ស្ដ្រី​កម្ពុជា​រាប់​ម៉ឺន​នាក់​​មាន​ការងារ​ធ្វើ​​​ផ្លាស់​ប្ដូរ​ពី​ជីវភាព​ក្រ​លំបាក​​មក​ធូធារ​មាន​លូយ​ឡាន​វីឡា​គ្រប់​បែបយ៉ាង​ ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​តែ​កម្លាំង​ស្វាមី។

បច្ចុប្បន្ន​នេះក្រុម​ហ៊ុន​​ Rouy Infinity មាន​តំណាង​ចែកចាយ​២៥ ខេត្តក្រុង​ជាង​១ម៉ឺន​នាក់​។ ដូច្នេះ​ប្រសិន​បើ​ពុក​ម៉ែ​បង​ប្អូន​ចង់​ក្លាយ​ជា​តំណាង​ចែក​ចាយ​របស់​ផលិតផល ម៉ែរួយ គ្រាន់​តែ​ចំណាយ​ដើម​ទុន​ ១២០ដុល្លារ ១៥៦ ដុល្លារ ទៅ​តាម​កញ្ចប់​តូច​ធំ​អាចម​ទំនាក់​ទំនង​តាម​រយៈ​ហ្វេស​ប៊ុក​ផេក Maerouy Queen of Univers៕