
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត តែងតែបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតរមួតជាមួយភរិយាជាទីស្រឡាញ់ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រលួចច្រណែន ជាពិសេសអ្នកអត់គូតែម្តង ឃើញហើយស្ទើរទ្រាំបាន ។
គួរបញ្ចាក់ផងដែរថា តារាចម្រៀងល្បីឈ្មោះ លោក សិរីមន្ត បានចាកចេញពីផលិតកម្មសាន់ដេ ដោយលោកបានចាប់យកផលិតកម្មរស្មីហង្សមាសជាទីជម្រកថ្មី ដោយគេសង្កេតឃើញថា លោកហាក់កាន់ល្បីខ្លាំង ទោះបីលោកបានទម្លាយថាខ្លួនមានប្រពន្ធកូនទៅហើយក្ដី។
យ៉ាងណាមិញ បើនិយាយពីការងារក្រៅសិល្បះវិញ របស់លោកកាន់តែជោគជ័យមួយកម្រិតថែមទៀត ក្នុងនោះលោកបានបង្កើតប្រេនទឹកអប់របស់ខ្លួនឈ្មោះ Or Brand ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីពុកម៉ែបងប្អូន ជាពិសេសហ្វេនៗរបស់លោកផ្ទាល់ ។
បើយើងក្រឡែកមកមើលជីវិតស្នេហារបស់លោកវិញ ពិតជាផ្អែមល្ហែមមិនធម្មតា ចាប់តាំងពីលោកហ៊ានបើកបង្ហាញជីវិតផ្ទាល់ខ្លួនថា លោកមានប្រពន្ធ និងកូន៣នាក់រួចមក។ មកទល់ពេលនេះ ជាញឹកញាប់គេតែងឃើញលោកដឹកដៃភរិយា ដើរលំហែរកាយទាំងក្នុង និងក្រៅប្រទេស ថតរូបស្វីតៗ ធ្វើឲ្យអ្នកអត់គូមិនតិចនាក់ទេ លួចច្រណែនស្នេហារបស់ពួកគេទាំងពីរ៕
អត្ថបទ៖ឈន់ ស៊ាងហៃ