ពិតជាគួរឲ្យតក់ស្លុត បើសិនជាអ្នកបានដឹងពីមូលហេតុនៃការកើតមុនប៉ុន្មានចំណុចនេះ

40

បើយោងទៅតាមអ្នកជំនាញជំងឺសើស្បែកនៅលោកខាងលិច បានបង្ហាញថា មុនដែលកើតមានឡើងនៅផ្នែកមួយចំនួននៃផ្ទៃមុខ មានជាប់ទាក់ទងជាមួយនឹងបញ្ហាជាច្រើននៅក្នុងរាងកាយ។អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនទេថា ហេតុអ្វីបានជាមុខរបស់អ្នកឡើងមុន ហើយអ្នកខ្លះទៀតក៏ចេះតែប៉ាន់ស្មានព្រាវៗថាមកពីមូលហេតុនេះ មូលហេតុនោះ។ ដើម្បីជ្រាបកាន់តែច្បាស់តោះមកស្វែងយល់ទាំងអស់គ្នា៖

១.មុនលើថ្ងាស់ ជាសញ្ញាព្រមានពីបញ្ហាដែលទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ និងថ្លើម។ ក្រៅពីនេះការគេងមិនលក់ ភាពតានតឹង ក៏អាចបណ្តោលឲ្យកើតមុនលេចឡើងនៅតំបន់នេះដែរ។

២.មុនក្រោមចង្កា និងថ្គាម មុនដែលកើតឡើងនៅតំបន់នេះ ជាធម្មតាពាក់ព័ន្ធជាមួយនឹងបញ្ហាអ័រម៉ូន ជាពិសេសអ័រម៉ូន androgens។

៣.មុនលើក្បាល និងត្រចៀក មុនប្រភេទនេះ កើតឡើងដោយសារតែការស្ទះរន្ធញើស ឬការប្រើប្រាស់ផលិតផលថែសម្រស់មួយចំនួនមិនត្រូវ។ មូលហេតុមួយទៀត ការនិយាយទូរសព្ទច្រើនពេក បាក់តេរីនឹងឆ្លងតោងជាប់ត្រចៀក ក៏អាចបង្កទៅជាមុនដែរ។

៤.មុនលើរោមចិញ្ចីម នេះជាសញ្ញាព្រមាននៃរបបអាហារគ្មានផាសុខភាព ឬអាហារដែលសម្បូរខ្លាញ់ច្រើន។ ម្យ៉ាងវិញទៀត វាក៏ជាសញ្ញាបង្ហាញថា ថ្លើម កំពុងតែមានបញ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់តួនាទីក្នុងការរំលាយអាហារ។

៥.មុនលើច្រមុះ មុនប្រភេទនេះ កើតឡើងដោយសារតែអ្នកញ៉ាំអាហារហិរ ឬខ្លាញ់ច្រើនពេក។ ជាពិសេសប្រសិនបើមុនកើតឡើងនៅលើបបូរមាត់ខាងលើ និងច្រមុះ គួរតែប្រុងប្រយ័ត្នចំពោះបញ្ហាបេះដូង សួត និងសម្ពាធឈាមឡើងខ្ពស់ផងដែរ៕

  

អត្ថបទ៖ ថន មេសា