ហួសចិត្ត! ស្រ្ដីម្នាក់កំពុងបើករថយន្ត ឆ្លៀត Live Facebook ទៀតជួបគ្រោះថ្នាក់ស្លាប់ហ្នឹងកន្លែងកើតហេតុភ្លាមៗ

217

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ស្ត្រី​ម្នាក់​​កំពុង​តែ​បើក​រថយន្ត​​ឆ្លៀត​Live Facebook ​ហើយ​បើកបរ​លឿន​ទៀត​ វ៉ាប្រ​ជែងរថយន្ត ដឹកខ្សាច់ ជ្រុលធ្លាក់ផ្លូវចូលទឹកបឹងស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង ១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្រ្តីរងគ្រោះមានឈ្មោះ ចាន់ ស្រីលក្ខ័ ភេទស្រីអាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបុរីលឹមឈាងហាក់ ចំការដូង ខណ្ឌដង្កោរាជធានីភ្នំពេញ បើកបររថយន្ត ម៉ាកតូយូតា កាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BG-7274 ។

តាមសាក្សីដែលឃើញ ហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ បើករថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដូចហោះ ហើយឡាយវីដេអូផងដែរ លុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿងបណ្ដាលឲ្យ រ៉េចង្កូតមកខាងឆ្វេង ធ្លាក់ផ្លូវ ក្រឡាប់អូសជាច្រើនម៉ែត្រ ធ្លាក់ចូលទឹកបឹងកំផ្លោកលិចបាត់តែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចខនិងប្រជាពរដ្ឋ បានចុះរាវរកសពស្ត្រីរូប នោះយកចេញ ពីក្នុងរថយន្ត យកមកលើគោក រង់ចាំសាច់ញ្ញាតិដឹកយកទៅតំកល់ ទុកនៅវត្តឬស្សីសាញ់ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សុភា ដានេត