មិនខ្មាស់អៀន ដេនី ក្វាន់ សារភាពត្រង់ៗថាខ្លួនលួចស្រឡាញ់ឧញ៉ា២រូបយូរហើយតែគ្មានឱកាស

13

មិន​លាក់​លៀម​អារម្មណ៍​ពិត​តទៅ​ទៀត​តារា​សម្ដែង​សិច​ស៊ី​​ ដេនី ក្វាន់ ​បាន​និយាយ​ត្រង់​ៗ​​ថា កន្លង​មក​នាង ធ្លាប់​លួច​ស្រឡាញ់​លោក​ឧកញ៉ា​២​រូប​តែ​គ្មាន​ឱកាស​បាន​សារភាព​សោះ ហើយ​មក​ដល់​ពេល​នេះ​នៅ​តែ​ស្រឡាញ់​ដដែល​មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ឡើយ។

ឧកញ៉ា​ពីរ​រូប​​ ដេនីក្វាន់ លួច​ស្រឡាញ់​យូរ​ហើយ​​តែ​គ្មាន​ឱកាស​​សារភាព​​គឺ​ ឧកញ៉ា ស្រី ចាន់ថន និង​ឧកញ៉ា ទៀ វិចិត្រ។ មូល​ហេតុ​​ដែល​តារា​​​សម្ដែង​ស្រី​រូប​នេះ​​ស្រឡាញ់​ និង​គោរព​​ឧកញ៉ា ខាង​លើ​ដោយ​សារ​តែ​លោក​ទាំង​ពីរ​​មាន​ទឹក​ចិត្ត​​​ជួយ​ដល់​ពលរដ្ឋ​ក្រី​ក្រ​មួយ​ចំនួន​មាន​ជីវភាព​ខ្វះ​ខាត​រក​ព្រឹក​ខ្វះ​ល្ងាច​ជា​ដើម។

នាង​ថា៖”និយាយ​ត្រង់​ចុះ​ខ្ញុំ​លួច​ស្រឡាញ់​គាត់​ទាំង​ពីរ​នាក់​(ឧកញ៉ា ស្រី ចាន់ថន និង​ឧកញ៉ា ទៀ វិចិត្រ)យូរ​ហើយ​ តែ​ខ្ញុំ​មិន​ដែល​បាន​សារភាព​ ព្រោះ​មិន​ដែល​បាន​ជួប​មុខ​ផ្ទាល់។ បើ​មាន​ឱកាស​បាន​ជួប​គាត់​ទាំង​ពីរ​ ខ្ញុំ​នឹង​សារភាព​តាម​ត្រង់​ថា ខ្ញុំ​ស្រឡាញ់​ស្រឡាញ់​បង​ទាំង​ពីរ​ខ្លាំង​ណាស់ គឺ​ស្រឡាញ់​នូវ​ទឹក​ចិត្ត​ដែល​គាត់​ទាំង​ពីរ​តែង​តែ​អាណិត​ស្រឡាញ់​ដល់​អ្នក​ក្រខ្សត់”៕