ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឹកភ្នែក ក្រោយឪពុកបង្កើតបង្ហោះសារថានាងមិនស្គាល់​ឪខ្លួនឯង(វីដេអូ)

2489

បន្ទាប់ពីមាន​ហ្វេសប៊ុក​ឈ្មោះ Aok Bony ដែលគេស្គាល់ថាជាពុកបង្កើតរបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហោះសារអមជាមួយរូបភាពថា ទោះបី​ជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឈ្មោះឲ្យ។

ក្រោយការផុសមិនបានប៉ុន្មានផងរឿងនេះ កំពុងធ្វើឲ្យអ្នកមហាជន ជាពិសេសហ្វេនៗរបស់ ឱក សុគន្ធកញ្ញា មានការងឿង​ឆ្ងល់​ជាខ្លាំង ថាវាជារឿងពិតឬ​យ៉ាង​ណា។​បើយើងក្រឡេក​មកមើលវិឌីអូចាស់របស់ ឱក សុកន្ធកញ្ញា ដែលនាងបាននិយាយទៅ​កាន់អ្នកគាំ​ទ្ររបស់​ខ្លួននៅក្នុងការប្រគុំតន្រ្តីមួយថាជីវិតមនុស្សម្នាក់ៗតែងតែជួបបញ្ហានិងជួបឱបសគ្គប៉ុន្តែសំខាន់ឧបសគ្គនោះត្រូវមានទំហំធំប៉ុណ្ណាហើយ​និងរបៀបផ្សេងៗគ្នា។

ឱក សុគន្ធកញ្ញា រៀបរាប់​ទាំង​ទឹកភ្នែកថា៖”ប៉ុន្តែនៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែល​បរាជ័យ​ទីមួយ គឺខ្ញុំបែក​បាក់​គ្រួសារ​បែកបាក់ក្រុមគ្រួសារតាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀងផង ត្រូវមើល​​ប្អូន​ផង ហើយខ្លួនជាស្រីត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេល​ដែលឳពុក​​ខ្ញុំចាកចេញ។ ខ្ញុំមានតែម្តាយហើយគាត់ត្រូវចិញ្ចឹមគ្រួសារទាំងមូល នៅពេល​នោះ​ខ្ញុំតែង​​តែនិយាយប្រាប់គាត់ថាខ្ញុំនឹងរឹងប៉ឹង​ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិន​បាច់ពឹង​ពាក់កម្លាំង​មនុស្សប្រុសទេ”។

“កូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេល​នោះខ្ញុំតែងតែគិត​ថាលុយ​ប្រហែល​ជាសំខាន់ ចឹងខ្ញុំប្រាប់គាត់ថា​ខ្ញុំនឹងរកលុយចិញ្ចឹម​គ្រួសារមួយនេះដោយកិត្តិយស។ ទោះជាយ៉ាងក្តីសង្ឃឹមថា ឱក សុគន្ធកញ្ញានឹងចេញមុខមកបកស្រាយអោយកាន់តែច្បាស់ ដើម្បីស្រាយចម្ងល់ឲ្យមហាជន ជាពិសេសហ្វេនរបស់កញ្ញាផ្ទាល់តែម្តង”៕

អត្ថបទ៖ ឈន់ ស៊ាងហៃ