
តារាសម្តែងថៃស្រស់សង្ហាដ៏មានប្រជាប្រិយភាពខ្លាំងដែលឆក់យកបេះដូងហ្វេនភ្លូកទឹកភ្លូកដីលោក Mark Prin កាលពីពេលថ្មីៗនេះសារភាពថាខ្លួនពិតជាបានពិភាក្សាជាមួយនាង Kimmy Kimberley អំពីមង្គលការរបស់ពួកគេមែន។
កាលពីថ្ងៃទី ២២ ខែមិថុនា លោក Mark Prin បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីផែនការរៀបអាពាហ៍ពិពាហ៍របស់លោកជាមួយនាង Kimmy Kimberley ។ លោកថា៖“ខ្ញុំគិតអំពីរឿងរៀបការជារៀងរាល់ថ្ងៃ ខ្ញុំគិតថាតើនៅពេលណា។ ខ្ញុំបានពិភាក្សារឿងរៀបការជាមួយ Kimberly”។
“យើងបាននិយាយច្រើនអំពីរឿងរៀបការ ទោះបីជាយ៉ាងណាយើងមិនទាន់គិតពីព័ត៌មានលម្អិតនៅឡើយទេ។ យើងមិនបានសម្រេចចិត្តថាខ្ញុំជ្រើសរើសយកពេលវេលានេះ ហើយនាងជ្រើសរើសយកពេលនោះទេ”។
គួរបញ្ជាក់ផងដែរថាទោះអ្នកទាំងពីរបានពិភាក្សាអំពីផែនការអាពាហ៍ពិពាហ៍របស់ពួកគេក្តី ប៉ុន្តែមិនទាន់លាតត្រដាងពីពេលវេលាជាក់លាក់នៅឡើយទេ។