ចេញមកភ្លាម ១៨បូកពី យូរី ធ្វើឲ្យប្រុសៗឈាមច្រមុះភ្លែតតែម្ដង

1071

ប្រិយមិត្តប្រាកដជាស្គាល់​ច្បាស់តារាចម្រៀងវ័យក្មេងកញ្ញា យូរី មានរាងតូចច្រឡឹង មុខសិចស៊ីគួរអោយខ្នាញ់ ដែលជាទីប្រាថ្នារបស់ប្រុសៗ។

អ្វីដែលកាន់ធ្វើឲ្យតែភ្ញាក់ផ្អើល ម្សិលមិញនេះ កញ្ញា បានចេញបទចម្រៀងថ្មីមួយប្លែក​ ដែលមានបទចំណងជើងថា “Bae”​ជាប្រភេទវីដេអូចម្រៀងសម្រាប់មនុស្ស​​មានអាយុចាប់ពី ១៨ឆ្នាំឡើងតែប៉ុណ្ណេះ។

កញ្ញា​ យូរី បាន​​ឲ្យ​ដឹង​ថា  នេះជាបទពិសោធន៍ថ្មី​របស់នាងមួយទៀតនៅក្នុងសិល្បៈចម្រៀង ដែលពីមុនមក នាងមិនធ្លាប់ចេញ​បទ​ចម្រៀង​បែប​នេះ​នោះ​ទេ។ គួរបញ្ញាក់​ផងដែរ​ថា​នេះជា​លើកទីមួយហើយដែលកញ្ញា យូរី ចេញបទចម្រៀង​មានភាពសិចស៊ី​ខ្លាំង ប៉ុន្តែបទនេះ គឺនាងមិនបានចេញក្រោមផលិតកម្មសាន់ដេរបស់នាងឡើយ។ ពោលគឺជាចេញ​ក្រោម​ផលិតកម្មថ្មី​​មួយទៅវិញ។

ចំពោះបទចម្រៀងខាងលើវិញ នាងបានលើកឡើងថា ដើមឡើយនាង​ថតជាការលេងកម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវមិត្តភ័ក្ដិ យកទៅកាត់តចេញជាវីដេអូចម្រៀងតែម្ដង​ទៅ៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ