
ដូចដែរទស្សនិកជនបានដឹង រួចមកហើយថា តារាចម្រៀង សួស វីសា និង លោក Tommy បានចូលរោងការបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ក្រោយរៀបការរួចអ្នកទាំងពីរទទួលបានកាដូពិសេសមួយ ដោយពេលនេះនាង កំពុងតែពពោះកូនដំបូង។
យ៉ាងណាមិញជីវិតរស់នៅរបស់ សួស វីសា ពិតជាមានក្ដីសុខខ្លាំងណាស់ព្រោះនាងគឺជានារីម្នាក់ដែលមានសំណាងខ្លាំងណាស់មានលោក ថមមី ជាស្វាមី យកចិត្តទុក្ខដាក់មើលថែថ្នាក់ថ្នម ផ្តល់ភាពកក់ក្តៅគ្រប់ពេលចំណុចទាំងអស់នេះហើយដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានការយក់ចិត្តថ្លើមពីស្វាមីបែបនេះ។
ជាក់ស្តែងកាន់តែភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះអ្នកនាង សួស វិហ្សា និងស្វាមីជាទីស្រលាញ់ បានទិញរថយន្ត Range Rover រថយន្តថ្មីស្រឡាងមួយគ្រឿង ទៅពិតជាឡូយ ស្រស់ស្អាតខ្លាំងណាស់ បើនិយាយពីតម្លៃវិញគឺថ្លៃមិនធម្មតាឡើយ។
ទន្ទឹមជាមួយគ្នានោះ តារាស្រីរូបនេះ ក៏បានភ្ជាប់សារដ៏ខ្លីមួយបន្ថែមថា «ស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅ ស្រីសសមអោយធ្វើដំណើរជិតឆ្ងាយសុខសប្បាយ ហេងៗ មានលាភ មានជ័យ៕
អត្ថបទ៖ ថន មេសា