
ជាទូទៅមនុស្សគ្រប់រូប តែងតែប្រាថ្នាចង់បានមុខមាត់ស្រស់ស្អាតគ្មានមុន សរលោង។ដើម្បីថែរក្សាផ្ទៃមុខឲ្យមានភាពស្រស់ស្អាតមនុស្សទូទៅបានចំណាយលុយជាច្រើនដើម្បីទិញផលិតផលមកប្រើប្រាស់ ដោយក្នុងនោះមានទាំងផលិតផលធម្មជាតិនិងគីមី។
ក្នុងនោះផងដែរការកម្ចាត់មុនចេញពីផ្ទៃមុខវាពិតជាពិបាកបន្តិចហើយ ប៉ុន្តែស្នាមមុនវាកាន់តែពិបាកមួយកម្រិតថែមទៀត។ ដូច្នេះថ្ងៃនេះពី Dermdoung News សូមបង្ហាញជូនលោកអ្នកនូវវិធីសាស្រ្តធម្មជាតិងាយៗ មិនចំណាយលុយច្រើន និងងាយស្រួលទិញបំផុត។
គ្រឿងផ្សំរួមមាន៖ ផ្លែម្នាស់ ២-៣ដុំ ផ្លែក្រូចឆ្មារ ១ស្លាបព្រា។ វិធីធ្វើ យកម្នាស់ទៅក្រឡុកឲ្យម៉ដ្ឋរួចចាក់ក្រូចឆ្មារចូល យកវាមកលើផ្ទៃមុខកន្លែងដែលមានស្នាមមុនដោយទុករយៈពេល១៥នាទី លាងមុខរបស់អ្នកចេញជាមួយនឹងទឹកក្តៅឧណ្ណៗ អនុវត្តបែបនេះឲ្យបាន២-៣ដងក្នុង១សប្តាហ៍ទើបឆាប់ទទួលបានលទ្ធផល៕
អត្ថបទ៖ ឈន់ ស៊ាងហៃ