វីវរហើយផ្ទួនៗគ្នាតែម្ដង ម៉េង កែវពេជ្ជតា ត្រូវលោកជំទាវ ហង្ស បុរី ដាក់ពាក្យប្តឹង និងលេចឮ​ដំណឹង ចន ច័ន្ទលក្ខិណា ក៏បានត្រៀមបណ្តឹងដែរ

210

ដូចដែលប្រិយបានទទួលជ្រាបរួចមកហើយរឿងរ៉ាវដ៏គគុក កក្រើកក្នុងបណ្តាញ​សង្គមហ្វេស​ប៊ុក ដែលតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានប្អូនស្រី​សម្តេចតេជោហ៊ុនសែន គឺលោកជំទាវ ហ៊ុន ស៊ីណាត បានដាក់ពាក្យបណ្តឹងពីបទ “បរិហាកេរ្តិ ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង” កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញរឿងរ៉ាវប្តឹងផ្តល់នេះកើតមានឡើងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែលោក​ជំទាវ ហង្ស បុរី បានដាក់ពាក្យបណ្តឹងពីបទ “បរិហាកេរ្តិ ជាសាធារណៈ “ និងទាមទារសំណង​៥០ (ហាសិប) រៀល ។ តែបើមើលតាមពាក្យបណ្តឹងនេះគឺ លោក ជំទាវ ហង្ស បុរី ដាក់ពាក្យ​បណ្តឹង នាង ម៉េង កែវពេជ្ជតា មុនលោកជំទាវហ៊ុនស៊ីណាត មួយថ្ងៃ​បានន័យថា លោកជំទាវ ហង្ស បុរី ដាក់ពាក្យបណ្តឹងដល់ព្រះរាជអជ្ញា ថ្ងៃទី១៥​ ចំណែក​លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យបណ្តឹងថ្ងៃទី១៦ ។

បើតាមផេកផ្លូវការលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថាប្រភពពត៌មានច្បាស់ការមួយថ្មីទៀត ឮសូថា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានត្រៀមបណ្តឹងទៅ អ្នកនាង ម៉េង កែវពេជ្ជតា ដូចគ្នា មកដល់ពេលនេះ គឺមិនទាន់មានប្រភពណាមួយទម្លាយឯកសារបណ្តឹងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅឡើយ។

ចំនែកតារាចំរៀង អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានប្រកាសពីម្សិលមិញ​ហើយថានិងព្រមចូល​ខ្លួនមកបំភ្លឺតាមការកោះហៅរបស់តុលាការ ព្រោះអ្នកនាងក៏ត្រូវការភាពយុត្តិធម៌​និងការពារ​ភាព​ស្អាតស្អំរបស់អ្នកនាងដែរ ៕