
កាលពីប៉ុន្មានថ្ងៃនេះរឿងរ៉ាវដ៏រន្ធត់តារា Tiktok ចាន់ សម្បត្តិរតនផ្កាយ ត្រូវរថយន្តមួយគ្រឿងបើកដេញបុករហូតដល់ស្លាប់បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអាណិតអាសូរយ៉ាងខ្លាំង ដោយមិននឹកស្មានថាយុវជនរូបនេះអាយុខ្លីបែបនេះសោះ។
ក្នុងនោះថៅកែពេជ្រល្បីឈ្មោះលោកស្រី ទ្រី ដាណា ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិកាផលិតផលថែរក្សាសម្រស់ NNP នោះក៏បានចូលបុណ្យនូវទឹកប្រាក់ ១ ០០០ ដុល្លារផងដែរក្រោយទទួលដំណឹងថា ចាន់ សម្បត្តិរតនផ្កាយ ជាក្មេងប្រុសម្នាក់ដែលមានអាកាប្បកិរិយាល្អគួរឲ្យស្រឡាញ់។
ជាមួយអារម្មណ៍សោកស្ដាយស្ទើររកពាក្យអ្វីមកថ្លែងពុំបានលោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា៖”ដំបូង ខ្ញុំអត់ដឹងប្អូនផ្កាយ អ្នកណាទេ តែដឹងត្រឹមថាប្អូនជាមនុស្សល្អ ទើបមានគេចង់ឱ្យជួយច្រើន មានគេប្រាប់ថា ប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ ចូលរួមរំលែកទុក្ខផង ពិតជាសោកស្ដាយមនុស្សល្អៗណាស់។ ឃើញថា គាត់តស៊ូ ចេះជួយគ្រួសារ កំពុងជួបការលំបាក ខ្ញុំមានតែជួយចូលរួម ១០០០ ដុល្លារ។ ស្អែកនេះ ឱ្យគេយកទៅជូនគ្រួសារគាត់ហើយ។ សង្ឃឹមថា អាចជួុយសម្រាលការលំបាក ឪពុកគាត់ខ្លះ”៕