ធ្ងន់កហើយ បុរសម្នាក់បើកម៉ូតូលឿនពេកបុកសមត្តកិច្ចទាំងយប់

122

បើតាមស្នងការដ្ថាននគរបាលរាជធានីភ្នំពេញបានអោយដឹងថានៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបាន​បើកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរ​បាល​ខណ្ឌ​បឹងកេងកង បានបញ្ជូនជនដែល​បើកបរម៉ូតូក្នុងល្បឿន​លឿនមកបុក​សមត្ថកិច្ច​កាល​ពីយប់ថ្ងៃទី១២​នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការ​ខណ្ឌបឹងកេងកងកំពុង​តែបំពេញ​ការងារលើ​ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។

ជនបើកបរក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ