មកស្គាល់មុខជើងខ្លាំងល្បីដាច់គេរបស់  K-Pop ដែលឈ្នះចិត្តអ្នកគាំទ្រប្រចាំខែកុម្ភៈឆ្នាំ ២០២០

17

វិស័យ K-Pop ជាកន្លែងដែលពិបាកក្នុងការសាងកេរ្តិ៍ឈ្មោះល្បីល្បាញបានយូរប្រសិនតារាណាម្នាក់មិនសូវខិតខំប្រឹងប្រែងខ្លាំងប៉ុន្តែពេលខ្លះក៏អាចនិយាយបានថាទាក់ទងនឹងវាសនាផងដែរ។

 

ប៉ុន្តែបើងាកមើលប្រជាប្រិយភាពតារាប្រុសស្រីមួយចំនួនបើថាបានល្បីគឺពួកគេកាន់តែល្បីឡើងៗ ហើយតែងមានស្នាដៃថ្មីៗចាប់ចិត្តអ្នកគាំទ្រមិនឲ្យដាច់ឡើយ។

 

ថ្មីៗនេះខាងក្រុមការងាររបស់  Korea Business Research Institute ក៏បានប្រកាសឲ្យដឹងពីឈ្មោះតារាដែលជាប់លើតារាងតារា ដែលមានឈ្មោះល្បីជាងគេប្រចាំ ខែកុម្ភៈ ឆ្នាំ ២០២០នេះដោយក្នុងនោះកំពូលទាំង ១០ ភាគ ច្រើនធ្លាក់លើសមាជិកក្រុម BTS ហើយអ្វីដែលគួរឲ្យសរសើរនោះ  មាន តែ Taeyeon ម្នាក់ប៉ុណ្ណោះដែលជាជើងខ្លាំង នារី ដែលមានមុខជាប់។ កំពូលអ្នកខ្លាំងទាំង ១០  មានដូចជា៖

 

១. Jimin (ជីមីន)

២. Kang Daniel (កាង ដានីញែល)

 

៣. V (វី)

៤. Jungkook (ជុងឃុក)

 

៥. Taeyeon (ថេយ៉ុន)

៦. Jin (ជីន)

៧. Ong Seong Wu (អុង សឹងវូ)

៨. RM (អ អេម)

៩. Ha Sung Woon (ហា ស៊ុងវុន)

១០. J-Hope (ជេ ហូប)

យ៉ាងណាមិញក៏ នៅមានអ្នកជាប់ឈ្មោះលើតារាងតារាល្បីចំនួន ២០ នាក់ ផ្សេងទៀតដែរគឺមាន ទាំងសមាជិកក្រុម EXO, BTS, BIGBANG, BLACKPINK, Red Velvet, G-FRIEND, Super Junior, ASTRO, APRIL, MAMAMOO, LOONA, និង  EVERGLOW ជា ដើម៕