
ជារឿងមួយគួរឲ្យកោតសរសើរដល់អគ្គនាយិកាក្រុមហ៊ុន Rouy Infintiy គឺ ម៉ែរួយ ក្រោយពីជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប អស់៣ម៉ឺនដុល្លារហើយនៅឆ្លៀតជួយអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅឲ្យជួយបន្ថែមទៀតកុំឱបដៃឈរមើលពេលនេះមន្ទីរពេទ្យកំពុង តែខ្វះខាតខ្លាំងដោយសារជំងឺកូវីដ១៩។
ជាក់ស្ដែងមុននេះបន្ដិចផេកផ្លូវការរបស់ Rouy Queen Of Univers បានឲ្យដឹងថា៖” ថ្ងៃនេះ ម៉ែរួយ ព្រមទាំងអ្នកតំណាងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ធ្វើការអំពាវនាវដល់សប្បុរសជនជួយបរិច្ចាគជួយដល់មន្ទីរពេទ្យដែលកំពុងតែខ្វះខាតខ្លាំងក្នុងការជួយព្យាបាលមនុស្សលោក ក្រុមហ៊ុន Rouy Finfinity Co,.ltd បានជួយ៣០,០០០ រួចរាល់ហើយ។ ដូច្នេះប្រសិនបើពុកម៉ែបងប្អូនចង់បរិច្ចាគមកកាន់មន្ទីរពេទ្យតាមកុងធានាគារ ABA Acc: 000853843 ABA Name: Angkor Hospital For Children”។
ការប្រកាសជួយរៃង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គររបស់ ម៉ែរួយ បានធ្វើឲ្យសាធារណជនកោតសរសើរយ៉ាងខ្លាំង ដោយពួកគេនាំគ្នានិយាយថា ស្អាតហើយពូកែមានទឹកចិត្តជួយសង្គមបានទាំងព្រមរកឯណាបានមនុស្សល្អបែបនេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែល ម៉ែរួយ បានលេចមុខជួយដល់សង្គមនោះបើគិតមកដល់ពេលនេះថវិកាដែល ម៉ែរួយ ជួយដល់សង្គមមិនក្រោម ២០ ដុល្លារអាមេរិកនោះទេ៕