ឈ្លោះហែកហួរគ្នាផ្អើលហ្វេសប៊ុកប៉ុណ្ណឹងហើយ សុខា នៅតែរក្សាររឿងមួយនេះចំពោះ អ៊ឹម ជីវ៉ា និងធុង ប៉េត្រូ ទៀត

216

ប៉ុន្មាន​ថ្ងៃ​មក​នេះ​​ជំលោះ​ហែកហួរ​គ្នា​រវាង​ សុខា ជាមួយ​ អ៊ឹម ជីវ៉ា និង​ ធុង ប៉េត្រូ កំពុង​តែ​ផ្ទុះ​កក្រើក​ពេញ​ហ្វេសប៊ុក​តែម្ដង​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​សាធារណជន​ជាច្រើន​នាក់​បាន​រអ៊ូរទាំ​ធុញ​ទ្រាន់​នឹង​រឿង​មួយ​នេះ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទោះ​បី​ជា​ឈ្លោះ​ហែកហួរ​គ្នា​ជាមួយ​ អ៊ឹម ជីវ៉ា និង ធុង ប៉េត្រូ កក្រើក​ពេញ​ហ្វេសប៊ុក​ក្ដី សុខា នៅ​តែ​រក្សា​រូប​ដែល​ថត​ជាមួយ​​អ្នក​ទាំង​ពីរ​នៅ​លើ​ Cover មិន​បាន​លុប​ចោល​ឡើយ។ ខុស​ប្លែក​ពី​ជម្លោះអ្នក​​មួយ​ចំនួន​ក្រោយ​ឈ្លោះ​គ្នា​ហើយ​សូម្បី​តែ​រូប​ថត​ក៏​ពួក​គេ​លុប​ចេញ​ពី​ហ្វេសប៊ុក​គ្មាន​ទុក​សូម្បី​តែ​មួយ​សន្លឹក។

ការ​រក្សា​រូប​ថត​ទុក​របស់​ សុខា បាន​ធ្វើ​ឲ្យ​ហ្វេនៗ​​ដែល​ស្រឡាញ់​គាំទ្រ​នាង យល់​ថា​ប្រហែល​ជា​​តារា​Tiktok រូប​នេះ​នៅ​តែ​មិន​ដាច់​ចិត្ត​ចំពោះ​​លោក អ៊ឹម ជីវ៉ា ដែល​បាន​លះ​បង់​ពេល​វេលា​ដ៏​មាន​តម្លៃ​ជួយ​នាង ឲ្យ​បាន​ថត​រឿង​ឲ្យ​ក្រុម​ហ៊ុន​មួយ​ដោយ​ចាប់​ដៃ​គូសម្ដែង​ជាមួយលោក ម៉ាដូណា។ ណាមួយ​ប្រហែល​ជា​ សុខា ចង់​ផ្សះផ្សារ​ជាមួយ​លោក អ៊ឹម ជីវ៉ា និងធុង ប៉េត្រូ វិញ។

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​ឈ្លោះ​ហែកហួរ​គ្នា​ជាមួយ អ៊ឹម ជីវ៉ា និង ធុង ប៉េត្រូ ហើយ​នោះ​ សុខា ក៏​បាន​ Live វីដេអូ​​ព្រលះ​តារាកំប្លែង ម៉ាដូណា ផងដែរ​ដោយ​ហៅ​អាខ្ទើយ​ដាច់​សាច់ រហូត​ធ្វើ​ឲ្យ ម៉ាដូណា អត់​ទ្រាំ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅសមត្ថកិច្ច​ឲ្យ​ជួយ​ហៅ​សុខា ទៅអប់រំទៀតផង៕