ក្រោយLive ព្រលះ សុខា ប៉ុន្មានថ្ងៃមកនេះឥឡូវ យាយស្រួយ ប្រកាសជួយសាប៊ូកក់សក់ដល់​នាង

356

ក្រោយ​ Live វីដេអូ​ព្រលះ​ សុខា ប៉ុន្មាន​ថ្ងៃ​មក​នេះ​ស្រាប់​តែ​នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ នេះ​យាយ ស្រួយ ដែល​ជា​អ្នក​លក់​ឡេ​ល្បី​ឈ្មោះ​មួយ​រូប​បាន​ប្រកាស​សាប៊ូ​កក់​សក់​មួយ​ឈុត ដល់​តារា Tiktok រូប​នេះ។

យាយ ស្រួយ បាន​និយាយ​តាម​វីដេអូ​ឡាយថា ដោយ​សារ​តែ​មើល​ឃើញថា​សក់​របស់​​​តារា Tiktok សុខា គគ្រិច​ហើយ​បែក​ចុង​​មិន​ស្អាត​អត់​មាន​សំណើម​ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្លួន ប្រកាស​ជូន​សាប៊ូកក់​សក់​​មួយ​ឈុត​ដល់ នាង​តែ​ម្ដង​ទៅ​។ ប្រសិន​បើ​ សុខា បាន​ទទួល​​ដំណឹង​​​នេះ​ហើយ​អាច​មក​យក​នៅ​ក្រុម​ហ៊ុន យាយ​ស្រួយ​ដែល​មាន​ទីតាំង​នៅ​មុខ​ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង។

យាយស្រួយ ថា៖” ពេល​ សុខា មក​យក​សាប៊ូ​កក់​សក់​មួយ​ឈុត​ពីខាង​នាងខ្ញុំ មិន​ត្រូវការ​ឲ្យ​គាត់​ Live វីដេអូ​​​ឬ​ថត​រូប​អ្វី​ឡើយ​។ ពេល​គាត់​ជិះ​ម៉ូតូ​មក​ដល់​មុខ​​​ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង​អាច​ទាក់​ទង​មក​ខាង​ខ្ញុំបាន​​ ចាំ​ខ្ញុំ​ឲ្យ​​គ្នា​ខ្ញុំ​​ទៅ​យក​គាត់​។ ខ្ញុំ​និយាយ​នេះ​ជាពិត​មិនមែន​និយាយ​លេង​ទេ”។