
ជារឿងមួយក្ដុកក្ដួលបំផុតដែលតួឯកប្រុសនាយ ខាវ ក្នុងរឿង “ថងខ្វាវ” បានទទួលមករណភាពកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះដោយជំងឺមហារីក នៅមន្ទីរពេទ្យជូឡាឡុងកន។
ការស្លាប់បាត់បង់ជីវិតរបស់នាយ ខាវ នេះដែរបានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសថៃដែលធ្លាប់ទស្សនាខ្សែរភាពយន្តរបស់នាយ នាពេលកន្លងមកមានការសោកស្ដាយយ៉ាងខ្លាំង ដោយពួកគេបានផ្ញើសាររំលែកទុក្ខផងដែរ។
ក្នុងនោះតារាសម្ដែង និងចម្រៀងជើងចាស់របស់កម្ពុជាអ្នកនាង ស៊ិន ឧត្ដមផល្លា បានបង្ហោះជាមួយរូបថតប៉ុន្មានសន្លឹកដោយបានសរសេររៀបរាប់ថា៖” តារាថៃ តួអង្គ នាយ ខាវ ក្នុងរឿង ថងខ្វាវ បានទទួលមរណភាពកាលពីយប់ថ្ងៃទី ១០/០៦/២០២០ ដោយជំងឺ មហារីក ក្នុងវ័យ ៥៩ឆ្នាំ” ៕