ផ្ញើជីវិតជាមួយ NNP ធ្វើឲ្យស្រ្ដីម្នាក់រួចផុតពីការសម្ដែងបោកប្រាស់គេទៀត

23

កាល​ពីម្សិលមិញ​នេះ​ក្រុម​ហ៊ុន​ ដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី បាន​ធ្វើ​​ពិធី​ជួប​ជុំ​តំណាង​ចែក​ចាយ​​ផលិតផល​ថែ​រក្សា​សម្រស់​របស់​ខ្លួន​ NNP នៅ​រាជធានី​ភ្នំពេញ​​សម្រាប់​ដេប៉ូ​ប្រចាំ​ខណ្ឌឬស្សីកែវ និង​ទួលគោក​ ក្រោម​វត្តមាន​លោក​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ និង​លោក​ស្រី​អគ្គនាយិកា ទ្រី ដាណា ផងដែរ។

និយាយ​ក្នុង​ពិធី​​ជួបជុំ​តំណាង​ចែក​ចាយ​នេះ​ដែរ​អ្នក​ស្រី សុផល ម្ចាស់​ដេប៉ូ​ប្រចាំ​ខណ្ឌទួលគោក​​បាន​ឲ្យ​ដឹង​ថា ក្រោយ​ផ្ញើជីវិត​ធ្វើ​ជំនួញ​ជាមួយ​​ផលិផល​ NNP អស់​មួយ​រយៈ​មក​ឃើញ​ថា​ជីវិត​ក្រុម​គ្រួសារ​របស់​​អ្នក​ស្រី ចាប់​ផ្ដើម​ធូធារ​មាន​លុយ​ចាយ​​ មិន​ជំពាក់​គេ​ឬ​ទៅ​ខ្ចី​ធានាគារ​ឡើយ។ អ្វី​ដែល​ពិសេស​​ជាង​នេះ​ទៅ​ទៀត​នោះ​អ្នក​ស្រី​ឈប់​ដើរ​សម្ដែង​បោក​ប្រាស់​គេ​ដូច​មុន​ទៀត​ហើយ។

អ្នក​ស្រី​បន្ថែម​ថា មុន​ផ្ញើជីវិត​ជាមួយ​ផលិតផល​​ NNP ដំបូង​ឡើយ​អ្នក​ស្រី​គឺ​ជា​​តំណាង​ចែកចាយ​​ផលិត​ផល​​ថែរក្សា​សម្រស់​​ឲ្យ​ក្រុម​ហ៊ុន​មួយ​ ដោយ​ខាង​ក្រុម​ហ៊ុន​​​តម្រូវ​ឲ្យ​អ្នក​ស្រី​សម្ដែង​បោក​ប្រាស់​គេ​ថា​លក់ដាច់ អតិថិជន​ទាក់​ទង​មក​ទិញ​ច្រើន​លក់​សឹង​តែ​មិន​ចង់​​ទាន់។ តែ​ធាតុពិត​គ្មាន​អតិថិនជន​មក​ទិញ​​នោះ​ទេ។

អ្នក​ស្រី សុផល បញ្ជាក់​ថា៖” តែ​តាំង​ពី​ធ្វើ​តំណាង​ចែកចាយ​ឲ្យ​ NNP មក​ខ្ញុំមិន​ដែល​សម្ដែង​ទេ ផលិផល​ NNP គឺ​អតិថិជន​ខល​មក​ទិញ​ពេល​អស់​ឥវ៉ាន់​ពីស្ដុក​ក៏​មាន​ដែរ​។ ពេល​ខ្លះ​ពិបាក​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​គាត់​ខល់កុំម្ម៉ង់​ទិញ​ តែ​យើង​អត់​មាន​ឥវ៉ាន់​ឲ្យ​ពួកគាត់”។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​តំណាង​ចែក​ចាយ​ផលិតផល​ NNP នេះ​ដែរ​លោកស្រី ទ្រី ដាណា អគ្គនាយិកា បាន​ឲ្យ​ដឹង​ថា ប្អូន​ស្រី​ សុផល គឺ​ជា​តំណាង​ចែក​ចាយ​ដ៏​ច្នើម​ម្នាក់​ប្រចាំ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចាប់​ដៃ​ជាមួយ​ NNP តែ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​តែ​​ប្អូន​ស្រី សុផល ជោគជ័យ​ហួស​ពី​កា​រ​ស្មាន។ ដូច្នេះ​លោក​​ស្រី សូម​លើក​ទឹក​ចិត្ត​ឲ្យ​ ប្អូន​ស្រី​ សុផល ឲ្យ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​សម្រេច​ក្ដី​បំណង​នាពេល​អនាគត៕