អាណិតណាស់! ម៉ែរួយ ទឹកភ្នែកហូរហាមយំឱបអ្នកម្ដាយ រំលឹករឿងភ្លើងឆេះផ្ទះកាលពី​ជាង១០ឆ្នាំមុន(វីដេអូ)

3594

មុន​ទទួល​បាន​ជោគជ័យ​លើ​អាជីវកម្ម​អន​ឡាញ​ដូច​សព្វថ្ងៃ​នេះ​ ម៉ែរួយ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អគ្គនាយិកា​ក្រុម​ហ៊ុន Rouy Infinity Co,.ltd នោះ​ធ្លាប់​ជួប​រឿង​រ៉ាវ​ និងឧបសគ្គ​ជាច្រើន​ដែល​ហែល​ឆ្លង​ក្នុង​ជីវិត។

ម៉ែរួយ បាន​ឲ្យ​ដឹង​ថា កាលពី​ជាង​១០​ឆ្នាំ​មុន​​ក្រោយ​ពី​ឪពុក​ចែក​ឋាន​​ទៅ​ខ្លួន​ និង​អ្នក​ម្ដាយ​បាន​ទៅ​ធ្វើ​ការងារ​នៅ​​ប្រទេស​ថៃ​ដើម្បី​យក​កម្រៃ​មក​ជួយ​​​ផ្គត់ផ្គង់​​គ្រួសារ​ និង​ឲ្យ​ប្អូន​រៀនសូត្រ។ធ្វើ​ការ​នៅ​ប្រទេស​ថៃ​៣ឆ្នាំ​​ឃើញ​ថា​ជីវិត​គ្រួសារ​របស់ ម៉ែរួយ ចាប់​ផ្ដើម​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​រហូត​សន្សំ​ប្រាក់​បាន​ទុក​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ទៀត​ផង។

ប៉ុន្តែ​ក្ដី​សង្ឃឹម​ត្រូវ​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ក្រោយ​ភ្លើង​ឆាប​ឆេះ​ផ្ទះ​ខ្ទេច​ខ្ទី​គ្មាន​សល់​ បើ​​សរុប​ជា​ទឹក​ប្រាក់​ទ្រព្យសម្បត្តិ​ដែល​ខូច​ខាត​​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​​អស់​ជាង​​១ម៉ឺន​ដុល្លារ​អាមេរិក។ ដោយ​អំឡុង​ពេល​នោះ ម៉ែរួយ កំពុងតែ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គ្រាន់​តែ​ទទួល​បាន​ដំណឹង​ថា​ភ្លើង​ឆេះ​ផ្ទះ​អស់​ខ្ទេចខ្ទី​គ្មាន​សល់​បាន​ធ្វើ​ឲ្យ​​អគ្គនាយិកា Rouy Infinity Co,.ltd អស់​កម្លាំង​ទាន់​ដៃ​ជើង​ធ្វើ​អ្វី​មិន​កើត​ ព្រោះ​ទ្រព្យ​សម្បត្តិ​ខំ​រក​ច្រើន​ឆ្នាំ​បែរ​ជា​ត្រូវ​រលាយ​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

ជាមួយ​អារម្មណ៍​ក្ដុក​ក្ដួល​​ ម៉ែរួយ រៀបរាប់​ទាំង​ទឹក​ភ្នែក​យំ​ឱប​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​ថា៖” ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​ហើយ​ខ្ញុំ​មិន​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​តាម​ការ​គ្រោង​ទុក​នោះ​ទេ ពេល​ហ្នឹង​មាន​តែ​នៅ​ប្រទេស​ថៃ ធ្វើ​ការ​រក​លុយ​ជាមួយ​បង​ប្អូន​បន្ថែម​ទៀត ដើម្បី​យក​មក​ធ្វើ​ផ្ទះ។ ដោយ​កាល​នោះ​ម៉ាក់​ទៅ​នៅ​ផ្ទះ​បងប្អូន​ ព្រោះ​ផ្ទះ​យើង​ឆេះ​អស់​អត់​មាន​កន្លែង​នៅទេ។ ខ្ញុំ​បាន​ខ្ចី​លុយ​ថៅកែ​ផ្ញើរ​មក​ឲ្យ​ម៉ែ​ដើម្បី​ធ្វើ​ផ្ទះ”។

ម៉ែរួយ បន្ថែម​ទៀត​ថា ដូច្នេះ​វា​មិន​ងាយ​ស្រួល​នោះ​ទេ​ទម្រាំ​តែ​ជីវិត​ខ្លួន​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ​គឺ​ជួប​រឿងរ៉ាវ​កម្សត់​ជូរចត់​ជាច្រើន​ដែល​នឹក​ស្មាន​មិន​ដល់ ព្រោះ​ជីវិត​គ្រួសារ​ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​រួច​គឺ​ធ្លាក់​ដល់​សូន្យ​ហៅ​លែងលឺ​តែម្ដង។

ជាចុង​ក្រោយ ម៉ែរួយ សូម​ផ្ដាំ​ផ្ញើរ​ដល់ពូក​ម៉ែ​បងប្អូន ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​​ដូច​ខ្លួន​កុំ​បាក់​ទឹក​ចិត្ត​ត្រូវ​តែ​បន្ត​ពុះពារ​រាល់​ឧបសគ្គ​​ហើយ​គិត​ថា​ខ្លួន​យើង​អាច​ធ្វើ​វាបាន​ហើយ​ដាក់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ជីវិត​យើង​នឹង​ជោគជ័យហើយ៕