វិធីសាស្រ្តងាយៗធ្វើឲ្យបាត់មុនអង្កាមនៅលើច្រមុះបាន ត្រឹមមួយប៉ប្រិចភ្នែក

39

ជាទូទៅមនុស្សតែងប្រាថ្នាចង់បាន​​នូវផ្ទៃមុខស្រស់ស្អាត​ម៉ត់​រលោងជាពិសេសមុខគ្នាន​មុនតែម្ដង។ ប៉ុន្តែជាទូទៅស្ទើរគ្រប់គ្នាហើយ គឺតែងតែមានមុន ជាពិសេសត្រង់ច្រមុះតែម្តង ដែលវាពិបាកនឹងព្យាបាលណាស់។

ដូច្នេះ​ក្នុង​ថ្ងៃ​នេះ​ Dermdoung News សូម​ប្រាប់​ពីវិធី​សាស្រ្ដ​ងាយៗ​​ដែល​អាច​កម្ចាត់​មុន​អង្កាម​នៅ​លើ​ច្រមុះ​បាន​ត្រឹម​មួយ​ប៉ប្រិចភ្នែក​ដែល​លោក​អ្នក​នឹក​ស្មាន​មិន​ដល់។​ សំភារៈដែលត្រូវត្រៀម៖ ១. កន្សែងស្អាតត្រាំក្នុងទឹកក្ដៅឧណ្ហៗ  ២. អំបិលម៉ត់​ ៣​. ទឹកក្រូចឆ្មារ ១​ចំហៀងផ្លែ ៤​. ទឹកឃ្មុំ ១ ស្លាបព្រាបាយ។

វិធី​សាស្រ្ដ​នៃ​ការធ្វើ​ ទី១. ចាប់ផ្ដើមយកកន្សែងដែលត្រាំក្នុង​ទឹកក្ដៅឧណ្ហៗនោះមកដាក់ស្អំនៅ​លើច្រមុះរយៈ ១០​ នាទី​ដើម្បីឱ្យមុនអង្កាមដែលជាខ្លាញ់នៅក្នុងរន្ធរោមទាំងឡាយបើកមុខ និងកកជាដុំរឹងៗនោះរលាយក្លាយជាខ្លាញ់រាវជាមុនដោយកម្តៅក្រណាត់ឧណ្ហៗនោះ។

២. នៅពេលខ្លាញ់មុនទាំងនោះផ្ដើមរលាយហើយ ត្រូវលាងសម្អាតចេញម្ដងបន្ដិចៗ ដើម្បីឱ្យរន្ធរោមបិទមុខទៅវីញ។

៣. យកអំបិល ទឺកក្រូចឆ្មារ ទឹកឃ្មុំ ដែលផ្សំចូលគ្នាជាល្បាយមួយហើយនោះ មកធ្វើម៉ាស្សា និងស្អំដោយបាតដៃថ្នមៗរយៈពេល ១០​នាទី។

៤. បន្ទាប់មកយកកន្សែងក្ដៅឧណ្ហៗ មកជូតចេញដោយថ្នមៗឱ្យស្អាត។

៥. ហើយលាងមុខនឹងទឹកស្អាតធម្មតា ដើម្បីឱ្យរន្ធរោមបង្រួមខ្លួនតូចវិញ ជាការស្រេចវិធីការ៕ ប្រភពពី Doctor Nop

អត្ថបទ៖ ឈន់ ស៊ាងហៃ