ទោះមានមុខជំនួញច្រើនក្នុងដៃតែនាយ ពែកមី មិនចង់ធ្វើឧកញ៉ាទេព្រោះតែហេតុផល១

36

ត្បិត​ពេល​នេះ​តារាកំប្លែង​លោក​ ចែម ចាន់តារា ហៅ​​នាយ ពែកមី មាន​មុខ​ជំនួញ​ច្រើន​ក្នុង​ដៃ​ក្ដី​ក្រៅ​ពីការងារ​សិល្បៈ​ក្ដី​​តែ​នាយ គ្មាន​បំណង​ចង់​ធ្វើ​ជា​ឧកញ៉ា ដូចគេ​ឡើយ​។

មូល​ហេតុ​ដែល​នាយ ពែកមី មិន​ចង់​ធ្វើ​ជា​ឧកញ៉ា ទោះ​ខ្លួន​មាន​មុខ​ជំនួញ​ច្រើន​ក្នុង​ដៃ​ដោយ​សារ​តែ​នាយ យល់ថា​ធ្វើ​ជា​អ្នក​តូច​តាច​សាមញ្ញ​ធម្មតា​ស្រួល​ជាង​ ព្រោះ​អាច​ដើរ​លេង​សប្បាយ​ផឹកស៊ី​បាន​តាម​ចិត្ត​ចង់​។ មួយ​វិញ​ទៀត​ងាយ​ស្រួល​រក​លុយ​ជាង​តាម​រយៈ​ការ​ឡើង​ច្រៀង​សម្ដែង​ និង​កំប្លែង​​ដោយ​ក្នុង​មួយ​កម្មវិធី​ទទួល​បានលុយ​ជាង​១ពាន់​ដុល្លារ​ឯណោះ​ ដូច្នេះ​ហើយ​ទើប​នាយ មិន​ចង់​ធ្វើ​ជា​ឧកញ៉ា។

នាយ ពែកមី បន្ថែម​ថា៖ “ខ្ញុំមិនដែលគិតថាចង់ធ្វើជាឧកញ៉ាអីទេ ព្រោះអី​យើងអត់លុយផង។ ម្យ៉ាងទៀត ខ្ញុំគិតថាធ្វើអ្នកតូចស្រួលដើរហើរជាង អ៊ីចឹងទោះជាប្រមុខរាជរដ្ឋាភិបាលឲ្យខ្ញុំឡើងជាឧកញ៉ា ក៏ខ្ញុំមិនចង់ធ្វើដែរ។ សម្រាប់ខ្ញុំការងារសិល្បៈស្រួលរកលុយជាង”។