គួរឲ្យសរសើរ ទ្រី ដាណា និងស្វាមី ខំស្កាត់ពីភ្នំពេញទៅស្ទឹងត្រែងដើម្បីសួរសុខទុក្ខភរិយាលោក​តា ស៊ិន ស៊ីសាមុត និងជូនថវិកា៣ពាន់ដុល្លារ

41

កាល​ពី​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​លោក​ស្រី អគ្គនាយិកា ទ្រី ដាណា ​ក្រុម​ហ៊ុន​ដាណាទ្រី ខេមបូឌា ទ្រីត្រេឌីង ខូអិលធីឌី ព្រម​ទាំង​ស្វាមី​បាន​ស្កាត់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ ស្ទឹងត្រែង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ភរិយា​របស់​​​អធិរាជសំឡេង​មាស​លោកតា ស៊ិន ស៊ីសាមុត និង​ជូន​ថវិកា ​៣០០០ ដុល្លារ​អាមេរិក។

បើ​តាម​លោក​ស្រី ទ្រី ដាណា បង្ហោះ​សារ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា ៖”បងប្អូន​ស្គាល់ទេ​លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅ​ក្នុងផ្ទះចាស់​បុរាណមួ​យនៅស្ទឹងត្រែងគាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិ​ស្នេហា​មានអារម្មណ៍ថាស្រណោះគាត់ណាស់”។

“លឺថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការ​តបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះ​ស្បើយ និងមានកម្លាំងមាំមួន​ខ្ញុំនៅក្មេង​ទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេល​ស្ដាប់​លោក​តា​​ច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទ​ខ្លះមក​ច្រៀង​ឡើង​វិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែ​ការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។​លោក​​​​យាយ ថាអរគុណចៅណាស់ ដែលមកលេង លឺហើយរំភើបចិត្តណាស់”៕