អ្នកលក់ឡេអនឡាញ១០រូប ជាប់ឈ្មោះជាកំពូលរាជិនីសម្រស់កក្រើកពេញហ្វេសប៊ុកក្នុងឆ្នាំ​២០២០

7227

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​​​​​ស្រ្ដី​ៗ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​កំពុង​តែ​កាក់​កប់​ខ្លាំង​ជាមួយ​អាជី​​វកម្ម​លក់​ឡេ​តាម​អន​ឡាញ​ ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ប្រាក់​ចំណូលបាន​​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១ខែៗ​ ដោយ​មិន​ពឹង​ផ្អែក​លើ​​ប្រាក់​ខែ​ស្វាមី​​ឡើយ។

ដូច្នេះ​ថ្ងៃ​នេះ​ Dermdoung News សូម​លើក​យក​ស្រ្ដី​លក់​ឡេ​អន​ឡាញ​ ១០​រូប​ជាប់​ឈ្មោះ​ជា​រាជិនី​សម្រស់ និង​កំពុង​តែ​ជោគជ័យ​ជាមួយ​អាជីវកម្ម​អនឡាញ។

 

១.លោកស្រី​អគ្គនាយិកា ទ្រី ដាណា របស់​ក្រុម​ហ៊ុន​ដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី ​លោក​ស្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រាជិនី​សម្រស់​​ដែល​មានរូប​​រាង​ស្រឡូន​ស្អាត​​សាច់​សខ្ចី​គួរ​ឲ្យ​ស្រឡាញ់​​។

២. ម៉ែរួយ អគ្គនាយិកា​ក្រុម​ហ៊ុន​​ Rouy Infinity Co,.Ltd ត្រូវ​បាន​មហាជន​ចាត់​ទុក កញ្ញា​គឺ​ជា​ ​ ជា​រាជិនី​សម្រស់​អន​ឡាញ​​​ដែល​ល្បី​ឈ្មោះ​ម្នាក់ ​មាន​រូប​​សម្រស់​ស្រស់​ស្អាត​ដូច​តារាភាព​យន្ត​ថៃ​ជាមួយ​ការ​តុប​តែង​ខ្លួន​តាម​បែប​នារី​សម័យ​ថ្មី ជាមួយ​នឹងកាយវិកាក្រមិចក្រមើម​គួរ​ឲ្យក្នាញ់​ពេល​ឡាយម្ដង។​

​​​​៣. មាស សុវណ្ណរតនា ម្ចាស់​ប្រេន​ NUNA ក្រៅ​ពី​ជោគ​ជ័យ​ជាមួយ​អាជីវកម្ម​អន​ឡាញ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អ្នកនាង ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​រាជិនី​សម្រស់​អនឡាញ មើល​ទៅ​ស្រស់ស្អាត​ទាក់​ទាញ​ខ្លាំង​ណាស់​ពេល​ Live ម្ដងៗ​សម្រស់​របស់​អ្នកនាង ឆក់​យក​បេះ​ដូង​កំលោះ​ៗ​មិន​ស្ទើរ​នោះ​ទេ ទោះបី​នាង​ មាន​ស្វាមី​ហើយ​ក៏ដោយ។

៤. Jasmine Merry ម្ចាស់​​ផលិតផល​ថែរក្សា​សម្រស់​ LC Brand ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំពូល​រាជិនី​សម្រស់​​លក់​ឡេ​អនឡាញ ​ព្រោះ​អ្ននាង មើល​ទៅ​ស្អាត​ទាក់​ទាញ​ខ្លាំង​ណាស់​ជាមួយ​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​ដូចតួឯកកុន​​មើល​ហើយ​មិន​ចេះជិនណាយ។

៥.  Love Riya ត្រូវ​បាន​គេ​ចាត់​ទុក​ថា អ្នកនាង​គឺ​ជា​រាជិនី​សម្រស់​អន​ឡាញ​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ផងដែរ​​ ជាមួយ​ការ​តុប​តែង​ខ្លួន​ស្រស់​ស្អាត​​ស៊ីវីល័យ​ជាមួយ​រាងកាយ​ដ៏​ស្រលូន​ទាក់ទាញ​។ ពិសេស​ក្រោយ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​​រួច​មកអ្នកនាង កាន់​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ឡើង។

៦. ភិរយា​តារាចម្រៀង​លោក​ នី រតនា គឺ​​អ្នកនាង ហេង សុវណ្ណភក្ដិណា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​រាជីនី​សម្រស់​លក់​ឡេ​អន​ឡាញ​វ័យ​ក្មេង​ជាង​គេ​ ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​សម្រស់​របស់​អ្នកនាង កាន់​តែ​ស្រស់​ស្អាត​ឡើង​ពោល​គឺ​ក្រោយ​រៀបការ​មាន​កូន​មួយ​មក។

៧. Sive Mey Online Shop អ្នកនាង ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​រាជិនី​​សម្រស់​​អ្នក​លក់​ឡេ​អន​ឡាញ​​​ល្បី​ឈ្មោះ​ម្នាក់​ ​ជាមួយ​សាច់​សខ្ចី​ដូច​បណ្ដូល​ចេក​ ពេល​ឡាយ​លក់​ឡេ​ម្ដង​ៗ​មាន​បុរស​ៗ​មិន​តិច​នាក់​នោះ​ទេ​លួច​ក្នាញ់​សម្រស់​របស់​អ្នកនាង នោះ។

៨. ភរិយា​តារាចម្រៀង​លោក កែវ វាសនា អ្នកនាង លឹម លីសុគន្ធារី គឺ​ជា​​អ្នក​លក់​ឡេ​អន​ឡាញ​ល្បី​ឈ្មោះ​ម្នាក់​ដែល​មាន​សម្រស់​ស្រស់ស្អាត​ ជាមួយ​សាច់​សរលោង​ម៉ត់​ខៃ​​ ត្បិត​មាន​កូន​ពីរ​ទៅ​ហើយ​នៅ​តែ​ស្រស់​ស្អាត​និង​ក្មេង​ជាង​វ័យ​បើ​មិន​ប្រាប់​ទេ​គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា​អ្នកនាង នៅ​ក្រមុំ​ហើយ។

៩.អ្នកនាង ចោម ច័ន្ទ​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​រាជិនី​សម្រស់​​​អ្នក​លក់​ឡេ​អន​ឡាញ​ផង​ដែរ ត្បិត​មុខ​មាត់​​ត្រូវ​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​ដោយ​សារ​កែ​មែន​ពិត តែ​មហាជន​គិត​ថា​អ្នកនាង កែ​សម្ផស្ស​ទៅ​ស្រស់​ស្អាត មិន​ដូច​អ្នក​ខ្លះ​កាន់​តែកែ​កាន់តែ​អាក្រក់​លើសដើម។

១០.ម្ចាស់​ប្រេន CTM Cambodia  គឺ​ជា​អ្នក​លក់​ឡេ​អន​ឡាញ​ល្បី​ឈ្មោះ​ម្នាក់​ដែល​មាន​រូប​សម្រស់​ទាក់​ទាញ​ខ្លាំង។ ពិសេស​ស្នាម​ញញឹម​របស់​អ្នកនាង គឺ​ស្រស់​ស្អាត​និង​មាន​មន្ត​ស្នេហ៍​​បើ​មិន​ប្រាប់​ទេ​គ្រប់​គ្នា​ប្រហែល​ជា​គិត​​អ្នក​លក់​ឡេ​អនឡាញ​រូប​នេះ​ជាតួ​ឯកកុន​ហើយ៕