ក្រោយរងការរិះគន់អង្គុយជំទែងជើងបង្ហាញសម្រស់ដើមទ្រូងរួចមក មាន សូនីតា ឆ្លើយតប​ទៅវិញឡើងឡូយ

80

កាល​ពី​ពេល​ថ្មីៗ​នេះ​រូប​ថត​សិចស៊ី​អង្គុយ​ជំទែង​ជើង​បង្ហាញ​សម្រស់​ដើម​ទ្រូង​របស់​រាជិនី​ក្រម៉ា មាន​ សូនី ទទួល​រងការរិះ​គន់​​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​​ដោយ​មិន​នឹក​ស្មាន​ថា នាង​ជា​តារាស្រី​ម្នាក់​ដែល​ស្លៀកពាក់​សម​រហូត​ដល់​ទទួល​បាន​ងារជា​រាជិនី​ក្រម៉ា​បែរ​ជា​ទៅ​ស្លៀក​ពាក់​បែបហ្នឹងសោះ។

ក្រោយ​រងការរិះគន់ មាន សូនីតា បាន​ឆ្លើយ​តប​ទៅវិញ​ថា៖”មានឈ្មោះជាអ្នកសិល្បៈ​ជៀស​មិន​ផុតទេពីពាក្យតិះទៀន​ធ្វើខ្លួនល្អពេកជួយសង្គមគេថា ” ជោរ ” ធ្វើឲ្យតែល្បី​អ្នក​​លិល្ប:​​ក៏មានតំលៃដូចគេដូចឯងដែរហេតុអីគាត់ជាមនុស្សសាធារណ: ហើយអ្នកទាំងអស់គ្នាថា​គ្នាឆ្កួត ថាឡប់ , មីនេះ , មីនោះ មិនក្រែងមាត់ផងចឹងការងារអ្វីក៏មានតំលៃ​ដែរហេតុយើង​មិនចេះអោយតំលៃគ្នាចឹង , សួរថាអ្នករស់អត់សិល្ប: បានអត់”។

នាង បន្ថែមថា ពាក្យថាសិល្បៈមានច្រើនបែប ច្រើនទំរង់ ទៅតាមបែបបទនីមួយៗ ដែលអាច​កំសាន្តបាន​រម្យទមពេកគេថាស្រែ អត់ទាន់សម័យ​ឡូយឆាយពេក​​គេថា​ធ្វើខ្លួនទាក់ប្រុស​សំញែងពេក ភ្លេចខ្លួនហាយសូ គេថាមានគេចញ្ចឹមបើយើង​មិន​ប្ដូរស្តាយ គេថាយើងអត់​ទាន់​សម័យ មិនចេះអាប់ដេតដោយខ្លួនឯង មិនចេះមើលប្រទេស​ជិតខាងគេ​ដើរដល់ណា​ហើយអញ្ចឹងបានសិល្បៈយើងមិនរីកចម្រើន”។

តើអត្ថន័យនៃភាពសិច​ស៊ី​ហ្នឹងមានន័យយ៉ាងម៉េចអោយពិតប្រាកដ?​ហេតុអី្វបានជាការបង្ហាញ​ភាព​សិចស៊ី​របស់ស្ត្រីបានត្រឹមតែ ជារូបភាព និងអំពើនៃការលក់ខ្លួន រកប្រុស ​ជា​ដើម​តែប៉ុណ្ណោះអ៉ីចឹង?​ បើទាំងអស់គ្នាឃើញតារាបរទេស រាំ ស្លៀកពាក់ sexy មួយៗសរសើរ​ណាស់ គេធ្វើសមណាស់ គួរអោយស្រលាញ់ ហេតុអ្វីតារាគេមានសមត្ថភាពម៉េស ធ្វើអីក៏សមធ្វើអីក៏ល្អ… ហាហា ចុះទាំងអស់គ្នាមានដែរសរសើរតារាស្រុកយើងចឹងអត់ ឬក៏អ្វីក៏ដោយអោយតែតារាក្នុងស្រុកធ្វើ ត្រូវតែរងសំពាធ នៃការកំណត់ទាំងអស់នេះ? ពិតមែនឬ ដែលវប្បធម៌របស់យើងមិនមានភាព sexy? ពិតមែនឬ ដែលភាព sexy ជាអំពើទោស? ពិតមែនឬ?ខ្ញុំគិតថា រឿងនេះ មានទំរង់ និងបែបបទផ្សេងៗគ្នា គួរណាស់គិតអោយបានជ្រៅ ច្រើនជាងរិះគន់ តាមតែចិត្តឯង៕