សង្ឃដិកាដ៏មានអត្ថន័យរបស់ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត ស្ដាប់ហើយបុគ្គល​មួយចំនួនគួរ​ភ្ញាក់រលឹកខិតខំសាងបុណ្យកុសលទាំងអស់គ្នា

31

​ក្រៅ​ពី​បង្ហាញ​​សកម្មភាព​ជួយ​សង្គម​យ៉ាង​ផុស​ផុល​ហើយ​នោះ​ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់​នៅ​កុដ​លេខ​២៤ វត្តនាគវ័ន បាន​សង្ឃដិកា​ដ៏​មាន​អត្ថន័យ​ក្រើន​រំលឹក​ដល់​បុគ្គល​មួយ​ចំនួន​​ស្ដាប់​ហើយ​គួរ​គិត​ពិចារណា​​ហើយ​ខំសាង​បុណ្យ​កុសល​ទាំង​អស់​គ្នា។

ព្រះតេជ្ជគុណ​ បាន​មាន​សង្ឃដិកា​នៅ​លើ​ហ្វេសប៊ុក​ថា៖” ប្រសិន​បើ​មនុស្ស​ម្នាក់​ៗ​ ឬ​មួយ​ចំនួន​តូច​មិន​និយាយ​ហែកហួរ​គ្នា​ពី​មួយ​ទៅ​មួយ​ ហើយ​ឆ្លៀត​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​ទៅ​ធ្វើ​បុណ្យ​សាងកុសល​ ឬ យក​ពេល​វេលា​ទៅ​ធ្វើ​អ្វី​មួយ​ឲ្យ​កើត​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​ និង​ខ្លួន​ឯង​វាពិត​ជា​ថ្លៃថ្លា​ប្រពៃណាស់”។

ដូច្នេះ​ គួរ​ចំណាយពេលវេលាឲ្យ​មានប្រយោជន៍កុំចំណាយ​ពេលជាមួយនិងរឿងអត់​ប្រយោជន៍​អី ។ តើ​ដើរ​និយាយ​ដើម​គេ​នឹង​បាន​ផល​អ្វី​មក​វិញ? ឬ ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ដើម្បី​សម្អុយ​ឈ្មោះ​គេ ដែល​គេ​មិន​បាន​ឲ្យ​ប្រយោជន៍​ដល់​ខ្លួន​យើង​មែនទេ?

សង្ឃដិកា​​របស់​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត​ នៅ​លើ​ហ្វេសប៊ុក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីរ​ពុក​ម៉ែ​បងប្អូន​គ្រាន់​តែ​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​មាន​អ្នក​ចែក​រំលែក​តៗ​គ្នា​ជាហូរហែរ៕