ពិតជាអស្ចារ្យមែន!លោកស្រី ទ្រី ដាណា ធ្វើសកម្មភាពសប្បុរសធម៌រហូតដល់ម្ចាស់ប្រេនទី២ ដើរគន្លងតាមជួយកសាងសាលាបាលីនៅខេត្តកំពត

328

ការ​បង្ហាញ​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ជារៀងរាល់​ថ្ងៃ​របស់​លោក​ស្រី​ ទ្រី ដាណា អគ្គនាយិកា​ក្រុម​ហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី បាន​ធ្វើ​ឲ្យ​​អ្នកនាង មាស សុវណ្ណរតនា ម្ចាស់​ប្រេន​ទី២​ NUNA យក​គំរូ​តាម​​ចាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​កសាង​សាលា​បាលី​មួយ​នៅ​ខេត្ត​កំពត។

បើ​តាម​អ្នកនាង មាស សុវណ្ណរតនា ម្ចាស់​ប្រេន​ NUNA បាន​ង្ហោះ​នៅ​មុន​នេះ​បន្ដិច​ថា៖” ក្នុង​នាម​ខ្ញុំ​ករុណា​សម្លឹង​ឃើញ​ជាក់​ស្ដែង ក្នុង​វ័យ​អប់រំ​ មាន​ការ​លូតលាស់​​ល្អ​ដោយ​មាន​រាជរដ្ឋាភិបាល​ លោក​តែង​តែ​យក​ចិត្ត​ទុក​ដកា់​ចំពោះ​វិស័យ​មួយ​នេះ​ខ្លាំង។ ខ្ញុំ​ករុណា នាង​ខ្ញុំ​គោរព​តាម​ការ​ណែនាំ​ និង​ដើរ​តាម​គន្លង​​របស់​លោកស្រី ទ្រី ដាណា និង​​លោក​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ ដែល​លោក​ទាំងពីរ​តែងតែ​មាន​ចិត្ត​សប្បុរស​ ក្នុង​ការ​ចុះជួយ​ និង​យក​ជំនួយ​ទេយ្យទាន ស្ទើរ​គ្រប់​វិស័យ ដូចនេះ​នាង​ខ្ញុំ និង​តំណាង​ដេប៉ូ​ ព្រម​ទាំង​​តំណាង​ចែកចាយ​ NUNA ដែល​ជា​ប្រេន​ទី២​របស់​ក្រុម​ហ៊ុន ដាណា ទ្រី បាន​ចូល​រួម​ជា​បច្ច័យ​ក្នុង​ការ​សាងសង់​សាលា​បាលី ដែល​មាន​១៤​បន្ទប់”។

ការ​ជួយ​កសាង​សាលាបាលី​នៅ​វត្តអង្គភ្នំតូច ស្រុកទូកមាស ខេត្តកំពត ​របស់​ពិធីការិនី មាស សុវណ្ណរតនា ដែល​គ្រប់​គ្នា​ស្គាល់​ថា​ ជា​ម្ចាស់​ប្រេន​ NUNA នោះ​មាន​ដូចជា ស៊ីម៉ង់ ៥តោន​បន្ថែម ក្បឿង​ប្រក់​តំបូល​ទាំង​អស់ ទ្វារ​ បង្អួច តុ កៅអី ក្ដាឃៀន និង​សម្ភារៈ​មួយ​ចំនួន​​ទៀត។

ចំពោះ​តម្លៃ​សរុប​​អស់​ប៉ុន្មាន​នោះ​​អ្នកនាង មាស សុវណ្ណរតនា អត់​ទាំង​ដឹង​ឡើយ​តែ​នៅ​ថ្ងៃ​ទី ០៥ ខែ មិថុនា ខាង​មុខ​នេះ​នាង និង​ក្រុម​ការងារ​នឹង​យក​ថវិកា​មួយ​ចំនួន​​ទៅ​ប្រគេន ព្រះ​សង្ឃ​ហើយ​ទូទាត់​ទៅ​តាម​វិក័យប័ត្រ​ថា ធ្វើ អស់​ប៉ុន្មាន។

អ្នកនាង ថា៖” និយាយ​ទៅ​គ្រាន់​តែ​គិត​ហ្នឹងក្បឿង​​ដែល​យើង​ជួយ​ក្នុង​ការ​សាងសង់​ហ្នឹង​​ ៣ពាន់​ដុល្លារ​ហើយ​ ចំពោះ​ស៊ីម៉ង់​ផ្សេង​ៗ​ខ្ញុំ​អត់​ទាំង​ដឹង​ទេ​ចាំ​មើល​ទូទាត់​ទៅ​តាម​ហ្នឹង តែ​សរុប​ទៅ​ខ្ទង់​១ម៉ឺន​ដុល្លារ​ជាង​ទៅ ២ម៉ឺនដុល្លារ​ហ្នឹង​ឯងបង”។

គួររម្លឹក​ថា នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​ម្ចាស់​ប្រេន​ NUNA អ្នកនាង មាស សុវណ្ណរតនា ​ធ្វើ​សកម្មភាព​សប្បុរសធម៌​ដល់​ពុកម៉ែ​បង​ប្អូន​​ជួបភាព​ខ្វះខាត​ក្រលំបាក់​គ្មា​ន​ទីពឹង​​នោះ​កន្លង​មក​អ្នកនាង និង​ស្វាមី​ធ្លាប់​ចែក​អំណោយ​ជូន​តាស៊ីក្លូ បង​ប្អូន​កង់​កម្លាំង​ប្រដាប់​អាវុធ អំឡុង​ពេល​កូវីដ ១៩​ផ្ទុះ​ខ្លាំង​នៅ​កម្ពុជា។

មាន​ពេល​ខ្លះ​នាង និង​ស្វាមី​មិន​បាន​ដេក​ពូន​នោះ​ទេ​ជិះ​ម៉ូតូ​​ជិះ​ម៉ូតូ​ពេញ​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែង​រក​ទុកគត់ជន​ ជនចាស់ជរា គ្មាន​ទីពឹង​គេង​តាម​សំយ៉ាប​ផ្ទះ​គេ​ដើម្បី​​ជូន​បាយ​ម្ហូបអាហារ​ថវិកា​មួយ​ចំនួន​និង​មីអង្ក​ទឹង​ផ្លែឈើ​ផងដែរ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ម្ចាស់ប្រេន NUNA ព្រោះ​អ្នកនាង​ ធ្វើសកម្មភាព​សប្បុរស​ធម៌​ផុសចេញ​ពីចិត្ត​មិនមែន​ជាការ​សម្ដែងឡើយ៕