នៅទីបំផុត! ជីវិតអាពាហ៍ពិពាហ៍ ទូច ស្រីល័ក្ខ និងស្វាមីបរទេសដើរដល់ទីបញ្ចប់ ក្រោយផ្សះ​ផ្សារលែងបាន

29

ជីវិតអាពាហ៍ពិពាហ៍​ ទូច ស្រីល័ក្ខ ជាមួយ​ស្វាមី​បរទេស​​ដើរ​ដល់​ទីបញ្ចប់​ ក្រោយ​ផ្សះផ្សារ​លែង​បាន​​ក្រោម​ហេតុ​មួយ​ចំនួន​ដែល​អ្នក​ទាំងពីរ​មិន​អាច​​បន្តជីវិត​គូ​រស់នៅ​ជាមួយ​គ្នា​បាន​តទៅទៀត។

អ្នកនាង ទូច ស្រីល័ក្ខ ថា​​ជីវិត​អា​ពាហ៍ពិពាហ៍​​ខ្លួន​ ធ្លាប់រំពឹងទុកថា​អាចស្រោចស្រង់ បាននោះ​ពេលនេះត្រូវខកបំណងដោយ​សារ​នាង និង ស្វាមីមិនអាចផ្សះផ្សារបាន។​ពេល​នេះពួកគេបាន សម្រេចចិត្តលែងលះគ្នារួចរាល់ហើយ ។ ជីវិតអាពាហ៍ពិពាហ៍​តារាចម្រៀង​រូប​នេះ​ ចាប់ផ្តើម​មានបញ្ហារកាំរកូសកាលពីពីរឆ្នាំមុន ក្រោយមកអ្នកទាំងពីរក៏បាន​រស់នៅដាច់ដោយឡែកពីគ្នា ។

ការ​រស់នៅ​ដាច់​ដោយ​ឡែក​ពីគ្នា​នេះ​ដែរ​កន្លង​មក​ ទូច ​ស្រីល័ក្ខ មិនដែលបានទទួលស្គាល់ថាប្តី​ប្រពន្ធ​របស់​នាង​លែងលះគ្នានោះទេគ្រាន់តែរស់នៅ​ផ្សេង​គ្នា​ប៉ុណ្ណោះ​ដោយសារនាង​រំពឹងថា​ថ្ងៃណា​មួយ ជីវិតប្តីប្រពន្ធរបស់នាងអាចត្រូវគ្នាវិញ ព្រោះខ្លួន​មិនចង់ឱ្យកូនប្រុសបាត់​ភាពកក់​ក្តៅ ។

គួរ​រម្លឹក​ថា ទូច ស្រីល័ក្ខ និង​ស្វាមី​ បាន​លែងលះ​គ្នា​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ ក្រោយ​លែង​លះ​គ្នា​រួចរាល់​គេ​ឧស្សាហ៍​ឃើញ​ នាង បង្ហោះ​សារ​ខូច​ចិត្ត​ជា​បន្តបន្ទាប់​នៅ​លើ​ហ្វេសប៊ុក​។ ពេល​ខ្លះ​នាង សម្រក់ទឹកភ្នែកគួរឱ្យ​​អាណិត​ទៀតផង ។

កន្លងមក ទូច ស្រីលក្ខណ៍ ក៏បាននិពន្ធបទចម្រៀងជា​ច្រើន​បទ​ត្រូវ​នឹង​ជីវិត​ពិត​របស់​នាង មាន​ដូចជា​ “មេម៉ាយមានអីមិនល្អ” ប្អន “ទឹកភ្នែកភរិយា ” ដែលបទទាំងនេះសុទ្ធទទួល​បានការគាំទ្រពីទស្សនិកជន។

អត្ថបទ៖ ឈន់ ស៊ាងហៃ