ស្អែកថ្ងៃចុងសប្ដាហ៍ហើយ តោះទៅរៀនធ្វើទឹកសណ្ដែកខៀវ ញាំនៅផ្ទះទាំងអស់គ្នា

1

មិនបាច់ចំណាយលុយទៅទិញគេទេ តោះមករៀនធ្វើទឹកសណ្តែកខៀវញុំាខ្លួនឯងវិញម្តង ទឹកសណ្តែក ស ឬ ខៀវ សុទ្ធតែមានវីតាមីន និងមានប្រយោជន៍ច្រើនសម្រាប់រាងកាយ និងសម្ផស្ស។

អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនទេថាទឹកសណ្ដែកខៀវធ្វើមកពីអ្វី ហើយធ្វើមិចបាន​ពណ៌ខៀវអញ្ចឹង តោះឥឡូវនេះមកស្រាយចម្ងល់ទាំងអស់គ្នា ដោយDermdoung News មកប្រាប់ពីរបៀបធ្វើ ដើម្បីអោយអ្នកទាំងអស់គ្នារៀនធ្វើខ្លាចបានសន្សំសំចៃលុយបានខ្លះ មិនបាច់ហត់ទៅទិញគេញុំាទៀត។

ជាដំបូងយើងត្រូវមានគ្រឿងផ្សំដូចជា៖ -ទឹក ១ លីត្រ -សណ្តែកខៀវ ៣០០ ក្រាម -ទឹក ៣០០ មីលីលីត្រ -ស្លឹកតើយ ១០ សន្លឹក -ស្ករស ២០០ ក្រាម -ទឹកដោះគោស្រស់ ៣០០ មីលីលីត្រ វិធីធ្វើ៖

១.យកស្លឹកតើយលាងឲ្យស្អាត រួចកាត់ខ្លីដាក់កិនជាមួយទឹក ៣០០មីលីលីត្រ កិនឲ្យសព្វល្អ រួចច្រោះកុំឲ្យដោយកាក។

២.យកសណ្តែកដាក់តាំ្រទឹក ទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កីនចូលគ្នាឲ្យសព្វល្អ ហើយច្រោះកុំឲ្យដោយកាក។

៣.យកទៅចាក់ចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ស្ករសចូល កូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូល កូរចូលគ្នា រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នា ទុកមួយរំពុះ ហើយជាការស្រេច។