តដូចរឿងភាគកំលោះសង្ហាម្នាក់នេះ នៅតែជាបុរសគ្រប់លក្ខ ក្រោយគូដណ្ដឹងចេញមុខបក​ស្រាយ

6

ប៉ុន្មាន​ថ្ងៃ​មក​នេះ​គេសង្កេតឃើញថានៅក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក មានការភ្ញាក់ផ្អើល​និងចែករំលែកជាបន្តបន្ទាប់ ​ចំពោះ​រឿងរ៉ាវ​គូស្នេហ៍​មួយគូ។

ដោយក្នុង LY Lyy បានផុសនៅក្នុងហ្វេសប៊ុក​ថា សង្សារ​របស់​នាង​អ្វី​ក៏​មិន​ចេះដែរ​ បើ​និយាយ​ពី​ស្រាស្រី​ល្បែង​វិញ​គឺឆ្ងាយ​តែម្ដង​។ ក្រោយពី​ឃើញការ​បង្ហោះ​បែបនេះ​មានអ្នកចូល​ទៅខមមិន និងចែករំលែកជាបន្តបន្ទាប់ដោយក្នុងនោះ មាន​អ្នក​ខ្លះ​កោត​សរសើរយ៉ាងខ្លាំង​ដល់ខាងប្រុស ជាពិសេសេខាងស្រី មានគូអនាគតល្អ​ដែល​ជា​ប្រុស​គ្រប់លក្ខបែបនេះ ។

ប៉ុន្តែ​ស្រាប់​តែ​ថ្មីៗ​នេះ​មាន​ការិះគន់​យ៉ាង​ខ្លាំង​ ក្រោយពី​​ឃើញ​បុរស​ម្នាក់​​​ដែល​គូដណ្ដឹង​ខំ​សរសើរ​ថា​មិន​ចេះ​​ផឹក​ស្រា​ស្រី​ល្បែង បែរ​ជា​អង្គុយ​កាន់​កែវស្រាផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ​នៅ​ក្រៅ​យ៉ាង​សប្បាយ​រីក​ទៅ​វិញ មិន​ដូច​អ្វី​ដែល​គូដណ្ដឹង​ខំពោលពាក្យ​សរសើរ​សោះ។

ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​នេះ​ដែរ​ខាង​ស្រី​ដែល​ជា​គូដណ្ដឹង​មាន​ហ្វេសប៊ុក​ឈ្មោះ Ly Lyy បាន​បង្ហោះ​សារ​ចេញ​មុខ​ការ​ពារ​បុរស​ដែល​ជាគូដណ្ដឹង​ថា៖” ស្រាឡូហ្គូ ថ្មី​គ្មាន​ពពុះ​ ស្រាពណ៌​លឿង​ឡើង​ចែងចាំង សូមមេត្តាដល់អ្នកទាំងអស់គ្នា ឈប់និន្ទានឹងរឿងជីវិតគេទៅ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹងទេ ខ្ញុំមិនខ្វល់ថាតទៅមុខគាត់ប្រែ ឬ​យ៉ាងណាទេ សំខាន់បច្ចុប្បន្នគាត់ល្អនឹងខ្ញុំ ​ហើយ​កែវ​ដែល​គាត់​កាន់​ហ្នឹង​មិន​មែន​ជាកែវស្រាទេ គឺ​ជាទឹក​ស្ទីង Sting”៕

អត្ថបទ៖ ឈន់ ស៊ាងហៃ