ក្ដៅៗ ស៊ន សៀវមី ភ្ជាប់ពាក្យថ្ងៃនេះ ដោយត្រៀមចូលរោងការក្នុងពេលឆាប់នេះហើយ

9

មិន​ធ្លាប់​លេចឮដំណឹង​មាន​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី​ ២៨ ខែឧសភា ឆ្នាំ២០២០ នេះ​កីឡាការិនី ស៊ន សៀវមី បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ម្នាក់​ដោយ​អ្នកទាំងពីរ​ត្រៀម​ចូល​រោងការ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទៀតផង។

ក្នុង​ពិធី​ភ្ជាប់​ពាក្យ​ជាមួយ​កំលោះ​សង្ហា​ដែល​មាន​ឈ្មោះ កែវ ដេវីដ នេះដែរ​​​មើល​ទៅ​ ស៊ន សៀវមី ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ជាមួយ​ស្នាមញញឹម​បិតមាត់​មិន​ជិត​ ក្រោម​វត្តមាន​មេបារ​ចាស់​ទុំ​ចូល​រួម​យ៉ាង​ច្រើន​កុះករ កាន់​តែ​ធ្វើ​ឲ្យ​ពិធីទាំងមូល​មាន​ភាព​សប្បាយ​រីករាយ​ និងស្រស់​បំព្រង​។

បើ​តាម​ប្រភព​ច្បាស់​ការ​មួយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ភ្ជាប់​ពាក្យ​ហើយ​កីឡាការិនី​ តៃក្វាន់ដូ ស៊ន សៀវមី ត្រៀម​នឹង​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផងដែរ​ ដោយគ្រាន់​តែ​​រងចាំ​ឲ្យជំងឺ​​កូវីដ១៩ នៅ​កម្ពុជា​ស្ងប់ស្ងាត់​បន្តិចតែប៉ុណ្ណោះ។

 

ក្រោយ​ពី​ទទួល​បាន​ដំណឹង​កីឡាការិនី ស៊ន សៀវមី ភ្ជាប់​ពាក្យ​បញ្ចប់​ភាព​នៅ​លីវ​​រួចមក​ភ្លាម​ៗ​នោះ​​មាន​មិត្តភ័ក្ដិ​ជាច្រើន​បាន​ចូល​ទៅ​ Comment ជូនពរ​ជាមួយ​ពា្យ​អបអរសាទរ​ផងដែរ៕