ស្អាតផូរផង់ប៉ុណ្ណឹងដែរ អភ័ព្វអ្វីតារាល្បីថៃ ៥រូបនេះមិនទាន់មានបុរសក្នុងបេះដូង

18

ទោះបី​ជា​មាន​រូប​ស្រស់​ស្អាត​ផូរផង់​​ដូច​ម្ចាស់​ក្សត្រី​ក្នុង​រឿង​ព្រេង​និទាន​ក្ដី​តែ​​តារាសម្ដែង​ជួរ​មុខ​របស់​ប្រទេសថៃ​ប៉ុន្មាន​រូប​នេះ​បែរ​ជា​អភ័ព្វ​រឿង​ស្នេហា​ទៅវិញ រហូត​មក​ដល់​ពេល​នេះ​ពួកគេ​មិន​ទាន់​មាន​បុរស​នៅ​ក្នុង​បេះដូង​នៅ​ឡើយទេ។

តារាស្រីថៃ​ទាំង​៥រូប​មិន​ទាន់​មាន​គូរ​រួម​មាន៖

 

១. Chippy Sirin  គឺជា​តារាសម្ដែង​ស្រី​វ័យ​ក្មេង​មាន​រូប​សម្រស់​ស្រស់​ប្រិមប្រិយ ដោយ​មាន​អ្នក​គាំទ្រ​ជាច្រើន​ស្រឡាញ់​ពេញ​ចិត្ត​លើ​រូប។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អរម្មណ៍​ក្រោយ​សម្ដែង​រឿង​ជាមួយ​ Boy Pakorn ក្នុង​ខ្សែរភាព​យន្ត​ភាគ​រឿង My Hero Matupoom Haeng Huajai រួច​មក​អ្នក​គាំទ្រ​ចង់​ឲ្យ​អ្នក​ទាំងពីរ​ក្លាយ​ជាគូស្នេហ៍​ជាមួយ​គ្នា​ ព្រោះ​ម្នាក់​ៗ​មិន​ទាន់​មាន​ម្ចាស់​បេះដូង​ដូចគ្នា។

២. Pim Pimprapa​ បានសា​រភាពថានាងបានបែកបាក់​ជាមួយមិត្តប្រុសរបស់នាង ដែលមិន​មែន​ជាតារាល្បីនោះទេ កាលពីចុងឆ្នាំ ២០១៨ Pim Pimprapa បានបង្ហាញថានាង​នៅលីវ​​បើយោងតាមបទសម្ភាសន៍ចុងក្រោយរបស់នាង។

៣. Richy Orante មានអាយុ ២៥ ឆ្នាំ​បច្ចុប្បន្ន​នេះនាង គឺជាតារាឯករាជ្យម្នាក់ ហើយ​កំពុងថត​រឿងថ្មី​ចំណង​ជើងថា ‘Kor Kerd Mai Klai Klai Ter’ ជាមួយ Tor Thanapob និង Aff Taksaorn។ បើ​និយាយ​ពី​រឿង​បេះ​ដូង​វិញ​ Richy Orante មិន​ទាន់​មាន​ម្ចាស់​បេះដូង​នៅ​ឡើយ​ទេ តែ​មាន​ហ្វេន​ៗ​​ជា​ច្រើន​ចង់​ឲ្យ​នាង និង​ God  Itthipat ជាគូស្នេហ៍​ពិត​ ក្រោយ​អ្នក​ទាំងពីរ​សម្ដែង​ក្នុង​រឿង​ Sorn Ngao Ruk។

 

៤. Baifern Pimchanok   គឺជា​តារាសម្ដែង​ស្រី​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​​គ្រប់​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​របស់​នាង ភាគ​ច្រើន​គឺទទួល​បាន​ការគាំទ្រ​ពី​មហាជន​ទាំង​ក្នុង​និងក្រៅ​ប្រទេស។ សព្វថ្ងៃ​នេះ​នាង កំពុង​តែ​ថត​រឿង​ថ្មី​២រឿង​ទៀត​គឺ​ Si Nae Ha Saree និង​រឿង Sroi Sabunga ។ ចំពោះ​រឿង​ស្នេហា​វិញ​ពេល​នេះ​នាង មិន​ទាន់​គិត​នោះ​ទេ​ដោយ​សារ​តែ​ផ្ដោត​ទៅលើ​ការ​សម្ដែង​ខំរក​លុយ​សិន។

៥.Diana Flipo បន្ទាប់ពីបានធ្វើការជាមួយ James Ma នៅក្នុងរឿង ‘Chart Suer Pun Mungkorn’ មានអ្នកគាំទ្រជាច្រើនបានផ្គួផ្គងនាងនិង James Ma ឲ្យធ្វើជាគូពិតប្រាកដ ដោយ​សារ​តែ​អ្នក​ទាំងពីរ​មិន​ទាន់​មាន​គូស្នេហ៍​ដូចគ្នា៕