ផ្អើល! ម្ចាស់ប្រេន NUNA របស់ក្រុមហ៊ុន ដាណាទ្រី យកទេយ្យទានប្រគេនព្រះសង្ឃ១០០អង្គ និងចែកអំណោយជូនពលរដ្ឋ១០០គ្រួសារ នៅខេត្តកំពត

36

កាល​ពី​ថ្ងៃ​ទី​​២៥ ខែ ឧសភា ឆ្នាំ២០២០ ម្សិលមិញ​នេះ​​ពិធីការិនី​ មាស សុវណ្ណរតនា ដែល​គ្រប់គ្នា​ស្គាល់​ថា​​ជាម្ចាស់​ប្រេន​ NUNA របស់​ក្រុម​ហ៊ុន ដាណាទ្រី បាន​យក​ទេយ្យទានប្រគេន​ព្រះសង្ឃ​១០០អង្គ និង​ចែកអំណោយ​ជូន​ពលរដ្ឋ​១០០គ្រួសារ​ នៅវត្តអង្គភ្នំតូច ស្រុកទូកមាស ខេត្តកំពត។

ក្នុង​ពិធីចែក​អំណោយ​ដែល​រៀប​ចំ​ឡើង​ដោយ​ម្ចាស់​ប្រេន NUNA មាស សុវណ្ណរតនា និង​​តំណាង​ចែកចាយ​ទូទាំងប្រទេស​នេះ​ដែរ​​មាន​ការ​អញ្ជើញ​ចូល​រួម​ជាកិត្តិយស​​ពី​សំណាក់​លោក​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ និង​លោក​ស្រី​អគ្គនាយិកា ទ្រី ដាណា របស់​ក្រុម​ហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីង​ខូអិលធីឌី ផងដែរ។

និយាយ​រៀបរាប់​ក្នុង​ពិធី​​ចែកអំណោយ​នេះដែរ​អ្នកនាង​ មាស សុវណ្ណរតនា ម្ចាស់​ប្រេន​NUNA  បាន​ឲ្យ​ដឹង​ថា ចំពោះ​ទេយ្យទាន​ និង​ទេយ្យវត្ថុ​ដែល​យក​មក​ប្រគេន​ព្រះសង្ឃ​ចំនួន​១០០អង្គ នៅ​ថ្ងៃ​នេះ​រួម​មាន​ អង្ករជា​ច្រើនបេ​ ទឹក​ផ្លែឈើ ទឹកក្រូច មីច្រើន​កេះ សម្ភារៈសិក្សា​​មាន​ប៊ិច​ខ្មៅដៃ សៀវភៅ បន្ទាត់ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​ផងដែរ។

ក្រៅ​ពី​ប្រគេន​ទេយ្យទាន​ និងទេយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​ចំនួន​១០០​អង្គ​ហើយ​នោះ មាស សុវណ្ណរតនា ជាមួយ​តំណាង​ចែកចាយ​ NUNA ក៏​បាន​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រី​ក្រ​ចំនួន​១០០ គ្រួសារ​​​ដែល​រស់នៅ​ទីនោះ​កំពុង​តែ​ជួប​ភាព​ខ្វះខាត​ផងដែរ។

ជាមួយ​គ្នា​នេះ​ដែរ​ក្រៅ​ពី​ចែក​ទាន​ហើយម្ចាស់​ប្រេន​ NUNAA អ្នកនាង​ មាស សុវណ្ណរតនា ក៏​បាន​ធ្វើ​ទីផ្សារ​ដល់​តំណាង​ចែកចាយ​ទូទាំង​ប្រទេស​ដែល​បាន​ ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​ចូល​រួម​យ៉ាង​សកម្ម​​​ក្នុង​ការ​ធ្វើបុណ្យ​ជាមួយ​គ្នា។

អ្នកនាង​ មាស សុណ្ណរតនា ថា៖”ថ្ងៃនេះ​ក្រៅ​ពី​ទទួល​បាន​បុណ្យ​កុសល​រៀងៗ​ខ្លួន​ហើយ នាង​ខ្ញុំ​ក៏​បាន​ធ្វើ​ទីផ្សារ​ដល់​តំណាង​ចែកចាយ NUNA ទូទាំង​ប្រទេស​ផងដែរ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​បង​ស្រី​អគ្គនាយិកា ទ្រី ដាណា ​បង​ប្រុស​អគ្គនាយក ហ៊ីង បញ្ញារិទ្ធ។ នាងខ្ញុំ​ និង​ស្វាមី​​ព្រមទាំង​តំណាងចែក​ចាយ​របស់ NUNA ទាំងអស់​ សូម​អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការផ្ដល់​ជាកិត្តិយស​ពី​បង​ទាំងពីរ”។

គួររម្លឹក​ថា នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​ម្ចាស់​ប្រេន​ NUNA អ្នកនាង មាស សុវណ្ណរតនា ​ធ្វើ​សកម្មភាព​សប្បុរសធម៌​ដល់​ពុកម៉ែ​បង​ប្អូន​​ជួបភាព​ខ្វះខាត​ក្រលំបាក់​គ្មា​ន​ទីពឹង​នោះ​កន្លង​មក​អ្នកនាង និង​ស្វាមី​ធ្លាប់​ចែក​អំណោយ​ជូន​តាស៊ីក្លូ បង​ប្អូន​កង់​កម្លាំង​ប្រដាប់​អាវុធ អំឡុង​ពេល​កូវីដ ១៩​ផ្ទុះ​ខ្លាំង​នៅ​កម្ពុជា។

មាន​ពេល​ខ្លះ​នាង និង​ស្វាមី​មិន​បាន​ដេក​ពូន​នោះ​ទេ​ជិះ​ម៉ូតូ​​ជិះ​ម៉ូតូ​ពេញ​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែង​រក​ទុកគត់ជន​ ជនចាស់ជរា គ្មាន​ទីពឹង​គេង​តាម​សំយ៉ាប​ផ្ទះ​គេ​ដើម្បី​​ជូន​បាយ​ម្ហូបអាហារ​ថវិកា​មួយ​ចំនួន​និង​មីអង្ក​ទឹង​ផ្លែឈើ​ផងដែរ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ម្ចាស់ប្រេន NUNA ព្រោះ​អ្នកនាង​ ធ្វើសកម្មភាព​សប្បុរស​ធម៌​ផុសចេញ​ពីចិត្ត​មិនមែន​ជាការ​សម្ដែងឡើយ៕