លោកជំទាវ ហ៊ុន ស៊ីណាត និង ម៉ែរួយ ធ្វើពិធីក្រុងពាលីសាងសង់ ឈាបនដ្ឋាន នៅខេត្តកំពង់​ចាម កាលពីម្សិលមិញ

27

កាលពីប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសង្គមហ្វេសប៊ុក​របស់លោក ជំទាវ ហ៊ុន ស៊ីណាត បានសរសេរសារបង្ហោះអមជាមួយនឹងរូបភាពជាច្រើនសន្លឹកក្នុងឳកាសពិធីក្រុងពាលីមួយកន្លែងនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ដោយក្នុងនោះលោកជំទាវបានសរសេររៀបរាប់ថា៖ ថ្ងៃនេះនាំបងប្អូនកូនក្មួយមកក្រុងពាលីដើម្បីសាងសង ឈាបនដ្ឋាន ស្ថិតនៅក្នុងវត្តពោធិមង្គល ភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជូនដល់ប្រជាជនទាំងអស់ទុកសម្រាប់រំលាយសព ថ្ងៃច័ន្ទ ៤ កើត ខែជេរស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ សូមជូនបុណ្យដល់មិត្តរួមហ្វេសប៊ុកទាំងអស់ដែលមិនបានអញ្ជើញមកសុំអនុមោទនា

គួរបញ្ជាក់ផងដែលថាក្នុងពិធីក្រុងពាលី ដើម្បីសាងសង ឈាបនដ្ឋាន ស្ថិតនៅក្នុងវត្ត​ពោធិមង្គល ភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នោះយើងក៏សង្កេត​ឃើញមាន​​វត្ត​មានរបស់ម៉ែរួយដែលជាគ្រូនៃច្បាប់ស្រូបទាញ ដែលអ្នកនិយមលេងបណ្តាញ​សង្គមហ្វេសប៊ុកតែងតែនិយមហៅថារាជនីសម្រស់នៃច្បាប់ស្រូបទាញក៏បានអញ្ចើញចូលរួមផងដែរ៕