
ដឹងហើយព្រឺសម្បុរខ្ញាក ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថា នៅក្នុងបណ្តាញហ្វេសបុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការចែករំលែកជាបន្តបន្ទាប់ ដោយនឹកស្មានមិនដល់ថា យុវជនមានឈ្មោះ គីម ទ្បា អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មាន មុខរបរជាបុគ្គលិកនៅព្រលានយន្តហោះពោធិ៍ចិនតុង មានស្រុកកំណើតនៅភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងសោយសារតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
យុវជន គីម ទ្បា គឺជាបុគ្គលិកខ្មែរ នៅព្រលានយន្តហោះ ដោយជាញឹកញាប់គេតែងឃើញបុរសរូបនេះបង្លាញនូវស្នាមញញឹមយ៉ាងមានក្តីសុខ តាមរយ:ការផុសនៅក្នុងបណ្តាញហ្វេសប៊ុក ហើយបានបង្កជាការភ្ញាក់ផ្អើលពេញបណ្តាញហ្វេសបុក។
ក្នុងនោះផងដែរបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pu Smey បានបង្ហោះរូបនិងរៀបរាប់សរសេរនិងលើរូបពាក់ព័ន្ធនឹងបុរសខាងលើនេះថា ៖ ជាដំបូងខ្ញុំសូមនិយាយពីហេតុផលដែលខ្ញុំយករូបគាត់មកpost និងសូមអភ័យទោសពីគ្រួសារបស់ប្អូន ដែលកំពុងមានទុក្ខយ៉ាងក្រៀមក្រំ ដែលបានបាត់បង់កូនប្រុសម្នាក់។
គណនីហ្វេសប៊ុកឈ្មោះ Pu Smey បានបន្ថែមទៀតថា ខ្ញុំបានឃើញមិត្តក្នុងfbក្នុងផ្ញើសាររំលែកទុក្ខគាត់ ខ្ញុំបានចូលមើល Profile គាត់គឺគ្រប់យ៉ាងធម្មតា តែ Bio គាត់ដាក់ថា “Stress”ប្រែមកថា”តានតឹង” និង Statusចុងក្រោយរបស់គាត់គឺ “Goodnight” ខ្ញុំគិតមិនថាមនុស្សម្នាក់ដែលមានស្នាមញញឹមបែបនេះ បែជាគិតខ្លី ក្លាយជាជនរងគ្រោះដោយសារភាពតានដឹងក្នុងរឿងអ្វីមួយ ភ្លាមៗពេកខ្ញុំមើលទៅមនុស្សជុំវិញខ្លួនគាត់ទទួលយកវាមិនបានទេ។
ដរ៉ាប់ណាទាន់មនុស្សម្នាក់នៅទ្រាំជាមួយភាពតានតឹង គួរផ្តល់ការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ផ្តល់ការយកចិត្តទុកដាក់ យោបល់ គំនិត កុំអោយយឺតពេល។ ស្នាមញញឹមដែលបង្កប់ដោយភាពឈឺចាប់ ។ ភ្លាមៗនោះដែរ មានមហជនជាច្រើនចូលរួមរំលែកទុក្ខ និងជាការដាស់តឿនដល់យុវជនជំនាន់ក្រោយ កុំអោយគិតខ្លី យកការសម្លាប់ខ្លួនជាដំណោះស្រាយ ។
គួររម្លឹកថាយុវជនខាងលើទទួលមរណភាពកាលពីវេលាម៉ោង៨និង៤៩នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០៕
អត្ថបទ៖ ឈន់ ស៊ាងហៃ