
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះក្រសួងសុខា ភិបាលរកឃើញឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀតដែលជាស្ត្រីជនជាតិខ្មែរ។
ស្ត្រីជនជាតិខ្មែររូបនេះមានអាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីអាមេរិក ដោយឆ្លងកាត់ជើងហោះហើរតាមសាធារណៈរដ្ឋកូរ៉េ នឹងបានមកដល់កម្ពុជាតាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។
បើតាមការផ្ដល់ព័ត៌មានពីស្ត្រីរូបនេះបានឲ្យដឹងថា ខ្លួនបានទៅទីក្រុង ញូវយ៉ក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទជើងហោះហើរត្រឡប់មកវិញមិនបាន។
ពេលត្រឡប់មកដល់កម្ពុជាស្ត្រីខាងលើ ត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ហើយបានទៅពិនិត្យនិងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរូបគេមានបញ្ហាតឹងច្រមុះ និងស្អតបំពង់ក តែទទួលបានលទ្ធផលអវិជ្ជមាននៅថ្ងៃនោះ។
ក្រោយមកទៀតគ្រូវពេទ្យបានណែនាំឲ្យធ្វើចត្តាឡីស័ក គ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈស្ត្រីខាងលើមិនមានភាពធូស្រាលឡើយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកសំណាក ទៅវិភាគសារជាថ្មីម្ដងទៀត ដែលលទ្ធផលបានគឺវិជ្ជមានបានន័យថា គាត់មាផ្ទុកជំងឺកូវីដ១៩។
បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅ ឧសភា ឆ្នាំ២០២០ នេះរួចហើយដែរ ។ សូមជម្រាបថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺឆ្លង២នាក់ជាថ្មី ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានព្យាបាលជាចំនួន១២២នាក់ នៅទូទាំងប្រទេសកាលពីកន្លងមកថ្មីៗនេះ ៕