ទប់លែងជាប់ វីជេ អាឡាស្កូ ផ្ញើសារប្រដៅ សុខា ឲ្យកែទម្លាប់ខ្លះៗចោលទៅ

39

ក្នុង​នាម​ជា​រៀមច្បង​សិល្បៈ​មួយ​រូប​តារាសម្ដែង និងពិធីករ​លោក វីជេ អាឡាស្កូ សូម​ផ្ញើ​ណែនាំ​ឲ្យ​ សុខា កែទម្លាប់​ខ្លះៗ​ចោល​ចេញ​ ព្រោះ​ពេល​នេះ​នាង ជាមនុស្ស​ម្នាក់​​របស់​មហាជន​ដូច្នេះ​រាល់​​ការ​​​និយាយ​ចេញ​​មក​ត្រូវ​ប្រើពាក្យ​ឲ្យ​បាន​សមរម្យ មិន​ត្រូវ​អំនួត​ក្អេងក្អាង​ឡើយ។

លោក ថា៖” ខ្ញុំ​ អាឡាស្កូ គាំទ្រ​សកម្មភាព​នៃ​អ្នកមាន​សមត្ថភាព​សិល្បៈ​គ្រប់​ទម្រង់ មិន​មែន​លើក​ទឹក​ចិត្ត​ទេ តែ​ចំពោះ​ សុខា បង​មិន​ស្អប់​ប្អូន​ទេ តែ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ប្រើប្រាស់​ការ​សន្ទនា​ឲ្យ​បាន​សមរម្យ​ ទង្វើរៀបសារ ព្រោះ​ការ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​ទូលំទូលាយ​ណាស់​។ គាំទ្រ​ទង្វើ​ជា​ប្រយោជន៍​សង្គម​តែ​ សុខា កន្លង​មក​វាហាក់​ដូច​ជា​ជំរុញ​ឲ្យ​ក្មេង​ៗ​ដទៃ​ទៀត​យក​ភាព​មិន​សម​រម្យ​តាម​ប្អូន​ដែរ​ហើយ”។

វីជេ អាឡាស្កូ បន្ថែម​ថា ការ​យក​គំរូប​តាម​ សុខា នេះ​ហើយ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​យើង​អសិលធម៌ ដោយ​សារ​តែ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរោះ​មិន​សមរម្យ។ ហេតុ​ដូចនេះ​ហើយ​លោក សុំ​ឲ្យ​​នាង កែ​ទម្លាប់​​នេះ​ចេញ​ដោយ​រៀបចំ​ពាក្យ​សម្ដី​ឲ្យ​បាន​ល្អ​សមរម្យ​មុន​ពេល​និយាយ​ស្ដី ដើម្បី​ជា​គំរូ​ល្អ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ផងចុះ៕